ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជា តារាម៉ូដែលកញ្ញា ចន សុទីម៉ា ដែលបានទៅប្រទេស ម៉ាឡេស៊ីលើកនេះប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ បាន សម្រេចសមិទ្ធិផល មួយចំនួន ដោយកញ្ញាអាចមានសមត្ថភាពដណ្តើមមកុដ Top 5 “ Miss Dream girl of the year 2019” ។
ព្រឹត្តិការណ៍នេះមានបេក្ខនារីចំនួន៦០ នាក់មកពីជុំវិញពិភពលោកដែលសុទ្ធតែជានារីស្រស់ស្អាត និង មានចំណេះដឹងជ្រៅជ្រះ រៀងៗខ្លួននិងមានសមត្ថភាពព្រមទាំងជំនាញផ្សេងៗគ្នាខណៈ កម្ពុជាយើងមានកញ្ញា ចន សុទីម៉ា តំណាងជាតិបានសម្រេចក្នុងការទទួលមកុដនេះដោយមាន ឈ្មោះថា “ Miss Dream girl of the year 2019” កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងទីក្រុង ប៉េយ៉ាលីង ចាវ៉ា (Peyaling Jaya) ប្រទេសម៉ាលេស៊ី ។
កញ្ញា ចន សុទីម៉ា បានថ្លែងសារលើហ្វេសប៊ុឱ្យដឹងថា សម្រាប់ការប្រកូតនៅលើកនេះនាងបាន ខំប្រឹងបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីតំណាងជាតិ ក្នុងប្រកួតនេះរហូតដល់ទីបញ្ចប់ទទួលបាន ជាប់ជ័យលាភីក្នុងចំណោម៥នាក់ចុងក្រោយពីកម្មវិធីនេះ។ នាងថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានផ្តល់កម្លាំងចិត្ត និង ជួយគាំទ្រក្នុងការបណ្តើមមគុដបវរកញ្ញា ទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ លើកនេះ។ នាងសូមថ្លែងអំណរគុណ និង ស្រលាញ់ខ្មែរ។
សូមបញ្ជាក់ថា កញ្ញា ចន សុទីម៉ា មួយរយៈមុននេះនាងក៏ត្រូវបានមហាជនសរសើររឿងតុបតែង ខ្លួនថត ឈុតបុរាណ និង ប្រពៃណី ក្រោយពីកញ្ញាបានគ្រង ឈុតនាងនាគធ្វើឱ្យអ្នកគាំទ្រពេញ ចិត្តផងដែរ។
កញ្ញា បានចូលសិល្បៈទើបតែ ប្រឡូកបានរយៈពេលមួយឆ្នាំប៉ុណ្ណោះដោយសារតែ កញ្ញាត្រូវ ការរៀនសូត្រជាហេតុ នាំកញ្ញាផ្អាកមួយរយៈអំឡុងកាលពីឆ្នាំ២០១៨។បើនិយាយរឿងប្រឡងវិញ គឺនាងបាន ប្រលង Miss Grand 2017 ជាប់លេខ៣ ប៉ុន្តែមិនបានបន្តការងារសិល្បៈឡើយ ។ រហូតដល់ឆ្នាំ២០១៩ នាងចូលប្រឡងបវរកញ្ញាម្តងទៀតគឺ Miss Universe Cambodia 2019 ក៏ជាប់លេខបីទៀត ទើបបន្តការងារសិល្បៈពេញលេញតែម្តង៕ ដោយ: បូរិន