តារា​ម៉ូ​ដែល នៅ គីម​មួយ លើក​នេះ​ធ្វើ​ឲ្យ​អ្នកផង​បើកភ្នែក​ធំៗ​

513
ចែករម្លែក
តារា​ម៉ូ​ដែល នៅ គីម​មួយ លើក​នេះ​ធ្វើ​ឲ្យ​អ្នកផង​បើកភ្នែក​ធំៗ​

ដោយៈ បូ​រិ​ន /ភ្នំពេញៈ​ដើមខែ​សីហា​ភ្លាម តារា​បង្ហាញ​ម៉ូត​ដ៏​សិច​ស៊ី​កញ្ញា នៅ គីម​មួយ បញ្ចេញ​រូបថត​ជាច្រើន​សន្លឹក​ធ្វើឱ្យ​ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។​រូបថត​នោះ​អ្នកណា​ឃើញ​ក៏​បើកភ្នែក​ប៉ុន​ប្រាក់​កាក់​ដែរ​។​


​ថតរូប​លើក​នេះ​ត្រឹមតែ​បញ្ចេញរាង​សិច​ស៊ី​នោះទេ កញ្ញា នៅ គីម​មួយ ហ៊ាន​ថត​ជាមួយ​តួ​ប្រុស​ដែល​ស្រាត​អស់រលីង​នៅក្បែរ​គ្នា​យ៉ាង​ផ្អែមល្ហែម បង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នា​២០១៩​។


​ក្នុងចំណោម​រូប​ជាច្រើន​របស់​នាង សុទ្ធតែ​រំលេច​ភាព​សិច​ស៊ី​កាចរាង​យ៉ាង​សិ្ន​ទ្ធ​ស្នាល​ជាមួយ​តួ​ប្រុស​ទាំង​អាក្រាតកាយ ធ្វើឱ្យ​អ្នកមើល​បែក​ភ្នែក​ឡើង​ធំៗ​មើល​តែម្តង​។ ខ្លះ​នាំគ្នា​សួរ​ខ្មែរ ឬ បរទេស ? ទាំងស្រី​និង​ប្រុស ! ហើយ​បើ​តួ​ប្រុស​វិញ បើជា​ខ្ញុំ​វិញ បើជា​យើង​មិនដឹងថា ល្អ ឬ សប្បាយ​យ៉ាងណាទេ​បាន​ថត​ជាមួយ​តារា​ម៉ូ​ដែល​សិច​ស៊ី​ដ៏​ល្បី​កញ្ញា នៅ គីម​មួយ​។

​តារា​ម៉ូ​ដែល នៅ គីម​មួយ លើក​នេះ​ធ្វើ​ឲ្យ​អ្នកផង​បើកភ្នែក​ធំៗ​


​កញ្ញា នៅ គីម​មួយ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩​ថា ថត​ឈុត​បែបនេះ​មិនមែនជា​គំនិត​របស់​នាង​ឡើយ គឺ​គំនិត​របស់​អ្នកដឹកនាំ​គាត់​រក​អ្វី​ថ្មី​ហើយ​ប្លែក​បន្តិច​។ ដោយ​រក​គំនិត​បែប​ស្នេហា​រវាង​បុរស​និង​នារី​ម្នាក់​ប៉ុន្តែ​បុរស​ដែលមាន​ស្នេហា​ស្រឡាញ់​នាង​គឺ​លះបង់​ខ្លួន​ស្រាត​ថត​ជាមួយ​តួ​ស្រី​។​រូបថត​ទាំងនោះ​សុទ្ធតែ​ចេញមក​ពិតៗ ខាង​ប្រុស​ពិតជា​ស្រាត​មែន ហើយ មិនមាន​កាត់ត​នោះទេ ។ ពេល​ថត​នោះ​នាង​មិនមាន​ការអៀនខ្មាស​អ្វី​ទេ​បើទោះបីជា​ខាង​ប្រុស​ស្រាត​អស់រលីង​អោប​ក្បែរ​ក៏ដោយ​។
​តារា​សិច​ស៊ី​កញ្ញា នៅ គីម​មួយ បាន​បញ្ជាក់ថា អ្នកដឹកនាំ​ថត​ប្រាប់ថា រូប​ទាំងនេះ​គឺ​ចង់​ប្លែក​ហើយ​មិនដែល​មាន​នរណា​ថត​បែបនេះ​គឺ​ខាង​ប្រុស​ស្រាត​ហើយ​ជា​ជនជាតិ​គេ​និង​សង្ហារ​ទៀត​។ ចំណែក​ខាង​ស្រី​វិញ​ខ្មៅ​ជានា​រី​ខ្មែរ​។ សម្រាប់​រូបថត​និង​ការលេង​ស្ទា​យ​បែបនេះ គ្រាន់តែ​ចំណុច​សិល្បៈ​មួយ​នៃ​ច្នៃប្រឌិត​ឱ្យ​ប្លែក​ខុសពី​គេ​ដើម្បី​ទស្សនិកជន​និង​ផុស​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​(Facebook) និង អ៊ី​ន​ស្តា​ក្រាម​(Instagram )​ប៉ុណ្ណោះ ប្រសិនបើ​មហាជន ឬ អ្នកគាំទ្រ​មិន​ពេញ ឬ ប្រកាន់​ត្រង់ចំណុច​ណា​នោះ នាង​និង​ក្រុមការងារ​ក៏​សុំ​អភ័យទោស​ផង​៕ SRN

​តារា​ម៉ូ​ដែល នៅ គីម​មួយ លើក​នេះ​ធ្វើ​ឲ្យ​អ្នកផង​បើកភ្នែក​ធំៗ​
​តារា​ម៉ូ​ដែល នៅ គីម​មួយ លើក​នេះ​ធ្វើ​ឲ្យ​អ្នកផង​បើកភ្នែក​ធំៗ​