តារា​ម៉ូ​ដែល ប្លេ​ប៊​យ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្រោយ​ថត​អាក្រាត​លីឈើ​ឆ្កាង និង​អង្គុយ​លើ​គម្ពីរ ប៊ី​ប​

1148
ចែករម្លែក

តារា​ម៉ូ​ដែល​ប្រចាំ​ទស្សនាវដ្ដី ប្លេ​ប៊​យ (Playboy) ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយសារ ថត​ស្រាត​ននលគក​នៅ​បុរី​វ៉ា​ទី​កង់ (Vatican) ខណៈ​លីឈើ​ឆ្កាង​យ៉ាង​ធំ​ដែលជា​តំណាង ឱ្យ​សាសនា​គ្រិស្ត​។

​តារា​ម៉ូ​ដែល​ជនជាតិ​បែលហ្ស៊ិក នាង ម៉ា​រី​សា ប៉ា​ប៉េ​ន (Marisa Papen) ត្រូវបាន សារព័ត៌មាន ចុះផ្សាយ​ពេញ​ពិភពលោក​នៅពេល​នាង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន ទៅ​ពន្ធនាគារ បន្ទាប់ពី​នាង​ថតរូប​ស្រាត​ននលគក​នៅ​តំបន់​ប្រាសាទបុរាណ Karnak Temple Complex ជិត​ទីក្រុង​លូ​ស័​រ (Luxor) ប្រទេស​អេ​ហ្ស៊ី​ប​។​

​រូបថត​មួយ​សន្លឹក បង្ហាញ​ពី​សកម្មភាព​នាង​អាក្រាតកាយ​លីឈើ​ឆ្កាង​ដ៏​ធំ​ដើរ​ឆ្លងផ្លូវ​។ រូបភាព​មួយទៀត​បង្ហាញ​ពី​សកម្មភាព​នាង​អង្គុយ​លើ​ព្រះគម្ពីរ ប៊ី​ប (Bible) ក្នុង​សាសនា គ្រិស្ត​។​

​នៅពេល​ឃើញ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ ប៉ូលិស​ក៏បាន​ដេញចាប់​នាង និង​អ្នក​ថតរូប​ឈ្មោះ ជេ​ស៊ី វ៉ក​ឃើ (Jesse Walker) បញ្ជូន​ចូល​មន្ទីរឃុំឃាំង មុនពេល​ដោះលែង​ពួកគេ​វិញ​នៅ ១០ ម៉ោង​ក្រោយមក​។​

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ពី​សកម្មភាព​របស់​នាង​បង្ក​ភាពចម្រូងចម្រាស​យ៉ាងណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​