តារា​ល្បីៗ​ជាច្រើន​ចុះទៅ​កន្លែង​ទឹក​ជន់​លិច​ផ្ទាល់​ជាមួយ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​មើល​ជនរងគ្រោះ

1130
ចែករម្លែក

​ដោយ : បូ​រិ​ន /​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមតារាៗមួយចំនួន បាន​នាំគ្នា​ជិះទូក​ទៅ​ចែក​អំណោយ​ដល់​បងប្អូន​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ដល់ទី​កន្លែង ក្រោម​ការដឹកនាំ​ដោយ លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ទីតាំង​បងប្អូន​ជនរងគ្រោះ​ដោយសារ​ទឹក​ជន​ន់ ស្ថិតនៅ​ភូមិ ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ។

​វត្តមាន​សិល្បករ​ចូលរួម​មាន អ្នកនាង សុន ណា​រី​ម៉ូ​នី​ការ លោក ម៉ា​ដូ​ណា លោក អ៊ឹម ជីវ៉ា កញ្ញា បេ​បី លោក វុទ្ធី កញ្ញា អ៊ុង​នី​និច្ច និង​ក្រុម​បង្ហាញ​ម៉ូត BN model និង​សិល្បករ​មួយចំនួនទៀត ។

លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ប្រសា​ន៍​ថា ក្នុងនាម​លោក​ជា​អជ្ញាធរ​ដែនដី​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​ធ្វើអោយប៉ះពាល់​ដល់​ការរស់នៅ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយចំនួន តែ​ទោះជា​យ៉ាងណា​ក្នង​នាម​លោក​ជា​អភិបាលខណ្ឌ​មិន​ប្រ​ងើយ​កន្តើយ​បោះបង់​បងប្អូន​ឡើយ គឺ​នៅជាប់​កៀក​បងប្អូន​ជានិច្ច​ដោយ លោក​បានដាក់​ទីស្នាក់ការ​កងកម្លាំង​សង្គ្រោះ​នៅក្នុង​ភូមិ​របស់​បងប្អូន ដោយមាន​ក្រុមគ្រូពេទ្យ​និង​ម្ហូបអាហារ​សំរាប់​បងប្អូន​ទទួលទាន​មិនអោយ​ខ្វះខាត​ឡើយ ។

​លោក​អភិបាល​បាន​បន្តរ​ទៀតថា ការខិតខំ​យកចិត្ត​ទុក្ខ​ដាក់​របស់​ថ្នាក់ដឹកនាំ​ខណ្ឌ​ចំពោះ​ប្រជាពលរដ្ឋ​ក្រោម​ការចង្អុលបង្ហាញ​រប​ស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ធ្វើ​យ៉ាង​យ៉ាងណា​គឺ​ជួយ​លើកទឹកចិត្ត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កុំអោយ​ប្រជាពលរដ្ឋ​ឯក​ការ​នៅពេលដែល​ពួកគាត់​មានទុក្ខ​លំបាក មានន័យថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​សុខ​ពួកយើង​៕​B