តារា​ល្បីៗ​ជិត​២០​នាក់​នឹង​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នៅ​សាលា​ភូមិន្ទ​ភ្នំពេញ​

117

(​ភ្នំពេញ​)៖ នា​ថ្ងៃ​សៅរ៍​ទី​១៣ មករា ឆ្នាំ​២០១៨​នេះ​តារា​ល្បីៗ​ជិត​២០ នាក់​នឹង​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍ សប្បុរសធម៌​ទ្រង់ទ្រាយ​ធំ​នៅ​សាលា ភូមិន្ទ​ភ្នំពេញ​ដោយមាន​ការតាំង ពិព័រណ៍ និង​ការប្រគំ​តន្ត្រី​តាំងពីព្រឹក ទល់​ល្ងាច ។​
​ ​
​នេះ​ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​ប្រចាំឆ្នាំ​របស់​ក្រុមនិស្សិត​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​ពិសេស​ត្រង់ បរិយាកាស​ឆ្នាំនេះ​មានការ​ចូលរួម​ដោយ ច្រើន​ភាគី​។ ការប្រគំ​តន្ត្រី​ដែល​នឹង​ចាប់ ផ្តើមឡើង​តាំង ពី​ព្រឹក​ម៉ោង​៩​រហូតដល់ ល្ងាច​ម៉ោង​៥ ថ្ងៃទី​១៣ មករា​នេះ​។​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ធំៗ ជាពិសេស​តារា​វ័យក្មេង​ដែល​ត្រូវគេ ស្គាល់​ថា ជា​តារាចម្រៀង Original Song ដែលមាន​បទ​ល្បីៗ​នៅលើ​យូ​ធូប និង តារាៗ​មកពី​កម្មវិធី Cambodian Idol នឹង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​
​ ​
​តំណាង​និស្សិត​ដែលជា​អ្នក រៀបចំ​កម្មវិធី​នេះ​បាន​អះអាងថា នេះ​ជា ព្រឹត្តិការណ៍​ដែល​ធ្លាប់​ធ្វើឡើង​ការ រៀបចំ​ជា​រៀងរាល់ឆ្នាំ​ដោយ ការរៀបចំ​ត្រូវបាន​ជ្រើស​ចំ​ខួប​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​មានបំណង តែមួយគត់ គឺ​កៀរគរ​ថវិកា​ជំនួយ ដើម្បី​ជា​ប្រយោជន៍​ដល់​និស្សិត​។​

​តំណាង​អ្នករៀបចំ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​គណៈអធិបតី​ធំៗ​រួមមាន​អភិបាល​រាជ ធានី​ភ្នំពេញ លោក​ហ៊ុន ម៉ា​នី និង​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ច្រើន​ទៀត ។ ការរៀបចំ​លើក​នេះ ត្រូវបាន​ចាត់ចែង ម៉ត់ចត់ និង​ល្អ​ជាង​មុន​។ ផ្អែក​តាម​កម្មវិធី ដែល​បាន​គ្រង​ទុក ក្រៅពី​តាំងពិព័រណ៍ ដែលមាន ការចូលរួម​ដោយ​និស្សិត ច្រើន​ផ្នែក​អមដោយ​ការចូលរួម​ទស្សនា​របស់​គណៈប្រតិភូ​ជាម​ន្ត្រី ជាន់ខ្ពស់​កម្មវិធី នឹងមាន​ការប្រគំ​តន្ត្រី​ជ ពីរ​ក្រុម​។​ពេល ព្រឹក​រៀបចំ​ដោយ​“​គ្រួសារ​តារា​កម្ពុជា​” និង​ពេល​រសៀល​ជាការ​ចូលរួម​ដោយ តារា​ចម្រុះ​គ្នា ដើម្បី​ធ្វើ​ការលក់​សំបុត្រ​ប្រមូលយក​ថវិកា​ជួយ​ដល់ មូលនិធិ​របស់​និស្សិត​ក្រីក្រ​។​

​តំណាង​គ្រួសារ​តារា​កម្ពុជា​ដែល ចូលរួម​សហការ​នៅក្នុង​ព្រឹត្តិការណ៍ នេះ ជា​លើកដំបូង​បាន​អះអាងថា ការប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំនេះ នឹងមាន ការលក់​សំបុត្រ​ក្នុងតម្លៃ ៥​ពាន់​រៀល សម្រាប់​ការប្រគំ​តន្ត្រី​ពេល​រសៀល ។ ប៉ុន្តែ​សម្រាប់​ការប្រគំ​តន្ត្រី​នៅក្នុង​ការតាំង ពិព័រណ៍​ពេលព្រឹក គឺ​ដើម្បី​ស្វាគមន៍ ព្រឹត្តិការណ៍​តាំងពិព័រណ៍ និង​ស្វាគមន៍ ចំពោះ​ការបើក​ព្រឹត្តិការណ៍ ដោយមាន​វត្តមាន​តារា​ល្បីៗ​ប្រមាណ​ជាង​១០ រូប​ពី​គ្រួសារ​តារា​កម្ពុជា​ចូលរួម​។ លោក បន្តថា ការចូលរួម​នេះ ដើម្បី​បំផុស​ព្រឹត្តិការណ៍​លក់​សំបុត្រ និង​តាំងពិព័រណ៍ របស់​និស្សិត​សាកលវិទ្យាល័យ ឱ្យ​កាន់ តែមាន​ភាព​អឹ​ក​អ​ធឹ​ក ខណៈដែល​ព្រឹត្តិការណ៍​នេះ នាពេល​កន្លងមក​គឺមាន​ការចូលរួម​ពី​និស្សិត រហូតដល់​រាប់ពាន់ នាក់​រួចទៅហើយ​។​

​វត្តមាន​តារា​ដែល​ចូលរួម​ក្នុង ព្រឹត្តិការណ៍​នេះ​រួមមាន កញ្ញា ប៉ុប​ពី លោក​ជ័យ សុ​វ៉ាត តារាចម្រៀង សាន់​ដេ ,​លោក​យក់ ដួងតារា តារាចម្រៀង​សាន់ ដេ អ្នកនាង​សុខ ស្រី​នាង​តារាចម្រៀង ហង្ស​មាស លោក​ដួង វិ​រៈ​សិទ្ធិ តារា ចម្រៀង​ហង្ស​មាស លោក​ម៉ា​ដូ​ណា អ្នកនាង​ទូច ស្រី​លក្ខណៈ លោក​អ៊ា​ម វ​ន្នី កញ្ញា​ប៊េ​ប៊ី​កញ្ញា​សុខ សីឡា​លីន និង​តារា ចម្រៀង​មកពី​កម្មវិធី Cambodian Idol The Voice Kid និង​ម្ចាស់​បទ Original Song ផ្សេង​ជាង​បួនរូប​។​

​ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូលយក​ថវិកា​ជួយ​ដល់​និស្សិត​ក្រីក្រ​នៅក្នុង​សកលវិទ្យា​ល័យ និង​និស្សិត​ក្រីក្រ ផ្សេងទៀត ដើម្បី​ជា​ប្រយោជន៍​ជួយ​សម្រួល ដល់​ការសិក្សា​របស់​ពួកគេ ៕ ដោយ​: បូ​រិ​ន​