តារា​ល្បីៗ​ជិត​២០​រូប​អង្រួន​ឆាក​តន្ត្រី​ប្រទេស​កូរ៉េ​ឡើង​កក្រើក​អស់ដៃ​តែម្តង

487
ចែករម្លែក
  • 2
    Shares

ដោយ:បូ​រិ​ន/ភ្នំពេញ​ ៖ ការប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​វត្តមាន​តារា​ល្បីៗ​ជិត២០​រូប​នៅ​ប្រទេស​កូរ៉េ​នៅ​រដូវ​ធ្លាក់​ព្រឹល​បានបញ្ចប់​ហើយ បានធ្វើឲ្យ​បងប្អូន​ខ្មែរ​ដែលជា​ពលករ​រស់​នៅ​ទីនោះ រាំលេង​យ៉ាង​សប្បាយ ឡើង​រាំ​ចេញ​ផ្សែង​តាម​មាត់​គ្រប់គ្នា បើទោះបីជា​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ក៏ដោយ​។

​ប្រគំ​តន្ត្រី​ខាងលើ​បានធ្វើ​ឡើង​ចំនួន​២​ថ្ងៃ​នៅ​កន្លែង​ផ្សេងគ្នា ក្នុងនោះ​នៅ​ថ្ងៃទី​៣ ខែ កុម្ភៈ ឆ្នាំ២០១៩ បានធ្វើ​ឡើង​នៅ​ទីក្រុង​ប៊ូសាន ហើយ​នៅ​ថ្ងៃទី​៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ ធ្វើ​នៅ​ទី​ក្រុម ក្រុង អាន់​សាំ​ន​។ សន្ទុះ​នៃ​ការគាំទ្រ​នៃ ទីក្រុង​ទាំង​២​នេះ គឺមាន​ភាព​ប្រហាក់​​ប្រហែលគ្នា អ្វីដែល​ពិសេស​នេះ បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ គឺ​ម្នាក់ៗ​ចង់​រាំលេង​សប្បាយ​ខ្លាំងណាស់ ស្រប​ពេលដែល​ពួកគេ​សម្រាក​ពី​ការងារ​។​

​បេសកកម្ម​ការប្រគំ​តន្ត្រី​នៅ​រដូវរងា រៀបចំ​ដោយ ក្រុមហ៊ុន “​ភូមិឋាន​សួស្ដី​” ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បង្កើតឡើង​ដោយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ។ លោក សុខ សៀង​ឌី ជា​តារាចម្រៀង​ពលករ​ និងលោក សេង គឺ​ម ឡែ​ន ដែលជា ម្ចាស់​ស្ពុ​ន​ស័​រ បាន​លើកឡើងថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ​ដែល​បានរៀបចំ​កម្មវិធី​ខាងលើ​ដោយ​ជោគជ័យ​បែបនេះ​។

​លោក​ក៏បាន​បញ្ជាក់ថា ទោះបីជា​មិន​ទទួលបាន​ការគាំទ្រ​លើសលប់​តែ​ចំនួន​នេះ ប៉ុន្តែ​អាច​ទទួលយកបាន ហើយ​លោក​សូម​ថ្លែងអំណរគុណ​ដល់ អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​ឆ្លៀតពេល​មក​ចូលរួម​កម្មវិធី ដែល​ក្រុមហ៊ុន​រៀបចំ​ជា​លើកដំបូង​នេះ​។ ដូចដែល​បានលើកឡើង​កន្លងមក ក្រុម​តារា​ជិត​២០​រូប​ដែល​បាន​ទៅ​ចូលរួម​នៃ​ការប្រគំ​តន្ត្រី​ខាងលើ មានដូចជា លោក ខេ​ម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហា​ជី លោក សៅ លោក ពេជ្រ ថា​ណា ឧត្ដម លោក ថែ​ល ថៃ កញ្ញា យូ​រី កញ្ញា សួស វី​ហ្សា កញ្ញា លីន​ដា កញ្ញា សុធា​រ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ា​ដូ​ណា កញ្ញា សាឡា​ត់ ស្រី​ឡាង កញ្ញា សុ​ភ័​ក្រ កុស​ម៉ា និង លោក ថូ​មី រួម​និង​ក្រុមការងារ​៤​ទៅ​៦​នាក់​ផ្សេងទៀត​។

​ម្ចាស់​ស្ពុ​ន​ស័​រ​រូបនេះ​ថា​ប្រាប់ថា ចំណាយ​នៃ​ការរៀបចំ​ខាងលើ ទាំង​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ ហូបចុក ធ្វើដំណើរ កន្លែង​រៀបចំ​កម្មវិធី ថ្លៃ​ខ្លួន​តារា និងការចំណាយ​ផ្សេងទៀត ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ចំណាយ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ​។ ការនាំ​តារា​មក​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នេះ​មិនមែន​ធ្វើឡើង​តែមួយ​លើក​នេះឡើយ នៅ​រដូវ​បន្ទាប់ៗ​ក្រុមហ៊ុន​របស់លោក និង​រៀបចំ​ការប្រគំ​តន្ត្រី​បែបនេះ ទៅតាម​សំណូមពរ​បងប្អូន​ខ្មែរ​រស់នៅ​ទីនេះ​ជា បន្តបន្ទាប់​ទៀត​៕​B/