តារា​ល្បីៗ​ទៅ​អបអរ​អ្នកស្រុក​ព្រៃកប្បាស​មាន​អាគារ​សិក្សារ​ថ្មី​ក្នុង​វិទ្យាល័យ​ភ្ញី​មាស

797
ចែករម្លែក

ដោយ:បូ​រិ​ន/ភ្នំពេញ​ ៖ លោក​ឧកញ៉ា ហ៊ួ​ត ជា កាលពី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨ បាន​ដឹកនាំ​សិល្បករ​ល្បីៗ​ចុះទៅ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​និង​សម្ពោធ​អាគារ​ការិយា ល័យ​សិក្សា​ស្ថិតនៅ​វិទ្យាល័យ​ភ្ញី​មាស​ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​ពិធី​នេះ​មានការ​ចូក​រួម​ពី​សំណាក់​តារា​សម្តែង​និង​កំប្លែង​ល្បីៗ​ដូចជា​៖​នាយ ពែ​កមី ,​លោក អ៊ឹម ជីវ៉ា ,​ពេជ្រ ស្រីរ័ត្ន ,​ម៉ម សុ​ម៉ាលី ,​យ៉េ​យ៉េ ,​ផាត់ ឌុន និង​អ្នក​ម៉ែ​ប្រ​ជ្រុ​យុ​។

អាគារ​ការិយាល័យ​សិក្សា​ខាងលើនេះ​មាន​ទំហំ​៤០​ម៉ែត្រ​ គុណ​២០​ម៉ែត្រ​ ដែល​ចំណាយ​អស់​ទឹកប្រាក់​សរុប​ចំនួន​៧៣,៤០០​ដុល្លា​រួមទាំង​សំណង់ ជុំវិញ​អាគារ​ផងដែរ​។ នេះ​គឺជា​អំណោយ​សប្បុ រសធម៌​របស់លោក យុន ប៊ុន​គន បច្ចុប្បន្ន​រស់នៅ​ប្រទេស​កាណាដា​, លោក ស្រ៊ុន តាំង​ហ៊ាង រស់នៅ​រដ្ឋ​មុនី​សូ​តា និង លោក ហ៊ួ​ត ជា ក្រុមហ៊ុន​លក់​គ្រឿងសំណង់​នៅ​ភ្នំពេញ​ព្រមទាំង​ការចូលរួម​ជា​វិភាគទាន​របស់​បងប្អូន​អ្នកស្រុក​ខ្លះ​ផង​និង​អ្នករស់នៅ​ក្រៅ​ស្រុក​ខ្លះទៀត​ផងដែរ​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា ហ៊ួ​ត ជា ។​

លោក​ឧកញ៉ា ហ៊ួ​ត ជា បាន​ថ្លៃ​ង​ឲ្យ​ដឹង​ទៀតថា​ដោយសារតែ​មើលឃើញ​ពី​ភាពខ្វះខាត​និង​ចក្ខុវិស័យ​ខ្ញុំ​បាន​យកចិត្តទុកដាក់​ជាមួយនិង​វិស័យ​អប់រំ​ក៏បាន​បន្តសកម្មភាព​បណ្តុះ​ណ្តា​ល​ក្មេងៗ​តាមរយៈ​អង្គការ​ក៏ដូចជា​មូ​និ​ធិ​មួយចំនួន​ដែល​តែងតែ​ជួយ​ដល់​ក្មេង​សិ​ស្សា​សាលា​នៅតាម​សហគម​នានា​ដែល​ពួកគាត់​(​សិស្ស​)​កំពុងតែ​ក្រេប​យកចំណេះ​ដឹង​ដើម្បី​អ​នាគ​ត់​។

​អគ្គនាយក​ក្រុមហ៊ុន​លក់​គ្រឿងសំណង់ “​ហ៊ួ​ត ជា​” រូបនេះ​បាន​បញ្ជាក់ថា ដើម្បី​ជាការ​គោរព​ដឹងគុណ​ដ​ល់​លោកគ្រូ អ្នកគ្រូ​នៃ​វិទ្យាល័យ​ខាងលើ​ដែល​លោ​ល​ធ្លាប់​សិក្សា​នៅ​ទីនោះ​ផង​ទើប​ក៏បាន​សន្យាថា​នឹង​ប្រ​គ់​ម៉ូតូ​ដល់​សិស្ស​ដែល​រៀន​ពូកែ​ជាប់​ចំណាក់​ថ្នាក់​និទ្ទេស​A និង​និទ្ទេស​B ទទួលបាន​អាហារូបករណ៍​ចំនួន​៥០​កន្លែង​សម្រាប់​ឆ្នាំ​២០១៩​ដោយ​មិន​ចំណាយ​លើ​ថ្លៃ​បង់ប្រាក់​នោះឡើយ​។

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នោះដែរ​លោក​ឧកញ៉ា ហ៊ួ​ត ជា ក៏បាន​បរិច្ចាគ​សៀវភៅ​ចំនួន​៤០០០​ក្បាល​និង​ប៊ិច​ចំនួន​៤០០០​ដើម​ព្រមទាំង​ថវិកា​មួយចំនួនទៀត​ដើម្បី​ចែកជូន​ដល់​សិស្សសាលា​ខាងលើ​និង​ប្រគេន​ដល់​ព្រះសង្ឃ​ផងដែរ​។​មិនតែប៉ុណ្ណោះ​លោក​ឧកញ៉ា ហ៊ួ​ត ជា ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ដែលមាន​ធន់​ធាន​ត្រូវ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ឬ​ក្មេងៗ​សិស្សសាលា​នៅតាម​សហគម​រស់នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​៕​B/