តារា​ល្បី​បង្អួត​សម្រស់​ក្នុង​រាត្រី​មិត្តភាព​អ្នកជំនួញ​ខ្មែរ​-​ថៃ​

268
ចែករម្លែក

ភ្នំពេញ​៖ ក្នុង​កម្មវិធី​អបអរ​រាត្រី​មិត្តភាព​អ្នកជំនួញ​ខ្មែរ​-​ថៃ ចាប់​ដៃគូ​គ្នា​សហការ​វិនិយោគ​ជាមួយ គ្នា​កាលពី​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​មាន​ក្រុម​តារា​ជាច្រើន​ដួង​មក​បង្អួត​សម្រស់​និង​មក​អបអរ​។​

រាត្រី​អបអរ​អ្នកជំនួញ​ខ្មែរ​និង​ថៃ ដែលមាន​អ្នកស្រី សួរ ស្រី​កែវ អគ្គនាយិកា​មជ្ឈមណ្ឌល​ផ្កា​កែវ និង អ្នកគ្រូ យី​ង អគ្គ​នា​យិ​ក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ថែរក្សា​សម្រស់​ប្រទេស​ថៃ Rachiness Powder បាន​ចុះហត្ថលេខា​ព្រមព្រៀង​ធ្វើការ​វិនិយោគ​នាំចូលផលិត ផល​ថ្មី​ចូលក្នុង​ប្រទេស​កម្ពុជា ដោយ​អញ្ជើញ​តារា​ល្បីៗ​ប្រចាំ​កម្ពុជា​ប្រមាណ​៣០​រូប​ចូលរួម​ជា​សាក្សី​នៅ​ភោជនីយដ្ឋាន​ក្លា​សសិ​ក​ក្នុង​ខណ្ឌទួលគោក​។

​ក្នុង​ពិធី​នោះ​មាន​វត្តមាន លោក អ៊ឹម ជីវ៉ា តំណាង​សិល្បករ​កម្ពុជា និង បាន​ដឹកនាំ​តារា​ល្បី​ជាច្រើនរូប​ចូលរួម​អបអរ ហើយ​ក្នុងនោះ​ក៏មាន​អ្នកនាង សឿង ផាន់​ផា​ភួង​, ក្រុម​តារា​កំប្លែង យ៉េ​យ៉េ , នាយ​ហុងដា​, តារា​ម៉ូ​ដែល តារា វ​ត្តី​, អ្នកនាង រៀម ច័ន្ទ​បរ​មី​, កញ្ញា សុ​ផា លីន​ដា​, កញ្ញា ញ៉ែម ស្រី​ពេជ្រ​, អ្នកនាង ឆៃ លីដា​ឡែ​ន​, កញ្ញា​វុ​ទ្ធ សុគន្ធា​, ក្រុម​តារា​ប្រុស​ជាច្រើនរូប​ផ្សេងទៀត និង ក្រុម​ម៉ូ​ដែល​លោក ច​ន ផងដែរ​។

​ជាមួយគ្នា​នោះ លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​ឱ្យដឹងថា ពិធី​រាត្រី​អបអរ​ការចាប់​ដៃគូរ​ក​ស៊ី​ខ្មែរ​និង​ថៃ​របស់​អគ្គនាយិកា​ទាំងពីរ​រូបនេះ ជា​ទិដ្ឋភាព​នៃ​ការរីកចម្រើន​សម្រាប់​ស​ង្គ​ម​និង​សេដ្ឋកិច្ចកម្ពុជា​។​ក្នុង​រាត្រី​នេះ​លោក​ក៏​សប្បាយចិត្ត​ដែលមាន​តារា​ល្បីៗ​ជាច្រើន​ចូលរួម​អបអរ​ដល់​សហគ្រិន​ប្រទេស​ទាំងពីរ​។ លើក​នេះ​ក្រុម​តារា​ទាំងស្រី​និង​ប្រុស ជួបគ្នា​បង្អួត​សម្រស់​ប៉ះគ្នា​ឡើង​កក្រើក​ពិធី​តែម្តង​៕ ដោយ​: បូ​រិ​ន​