តារា​វ័យក្មេង​សា​ច់ស ខាន់ ណា ធ្វើ​ខួបកំណើត​ប្រកាស​ពី​ស្នាដៃ​ទើប​លេចធ្លោ​ក្នុង​សិល្បៈ​រយៈពេល​ពីរ​ខែ​ប៉ុណ្ណោះ​!

319

(​ភ្នំពេញ​)៖ កាល​យប់មិញ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ តារា​វ័យក្មេង​សាច់​សរ​លោង​កញ្ញា ខាន់ ណា​បានធ្វើ​ខួបកំណើត​ជួប​មិត្ត​សិល្បៈ​​និង​អ្នកដឹកនាំ​ផលិត​ជាច្រើន​នាក់​ជាមួយ​ការប្រកាស​ពី​ស្នាដៃ​ចម្រៀង​ជាច្រើន​បទ​របស់​នាង​ខ​ណៈ​នាង​ទើប​លេចធ្លោ​ក្នុង​វិស័យ​​សិល្បៈ​រយៈពេល​បាន​ពីរ​ខែ​ប៉ុណ្ណោះ​។​

​កញ្ញា ខាន់ ណា ដែល​ទើប​សម្រេចចិត្ត​ចូលប្រឡូក​សិល្បៈ​ក្នុង​ផលិតកម្ម​P ត្រូវបាន​ថ្នាក់ដឹកនាំ​ជម្រុញ​មានមុខ​នៅលើ​ទីផ្សារ​សិល្បៈ រហូត​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។​

​តារា​ស្រី​សិច​ស៊ី​បង្អួត​សំលេង​ពិ​រោះ​រូបនេះ បាន​ប្រាប់ថា បទ​ចម្រៀង​នាង​មួយ​បទ គឺ​បទ “​សង្សារ​ចាស់​អូន​អើយ​” ក្នុង​ផលិតកម្ម ភី (P Production) បាន​បញ្ចេញ​លើ​បណ្តាញ​សង្គម You Tube កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​​ពី​ទស្សនិកជន​។ ខណៈពេល​នេះ​នាង​កំពុងមាន បទ​ចម្រៀង​ថ្មី​របស់​នាង យ៉ាងហោចណាស់ មិន​ក្រោម​១០​បទ​ទេ​។​ប៉ុន្តែ​តាម​គម្រោង​នាង​​នឹង​បញ្ចេញ​បទ​ចម្រៀង​ប្រមាណ​២​បទ ក្នុង​រយៈពេល​មួយខែ ដើម្បី​ស្ទាប់ស្ទង់​ទីផ្សារ​និង​អ្នកគាំទ្រ​ហើយ​នាង​ក៏​ប្រកាស​ចេញ​ច្រៀង​តាម​បណ្តា​​កម្មវិធី​ប្រគំ​តន្ត្រី ឬ​ទូរទស្សន៍​ក្នុងស្រុក​ផងដែរ​នាពេលខាងមុខ​នេះ​។​

​កញ្ញា ខាន់ ណា បានបញ្ជាក់​ថា​នាង​មិន​រំពឹង​លើ​បទ​ចម្រៀង​ដំបូង​នេះ​ថា​អាច​ទទួលបាន​ជោគជ័យ​ក្នុង​កម្រិត​ណាមួយ​នោះទេ​ប៉ុន្តែ​​នាង​នៅតែ​បន្ត​ការស្វែងរក​គន្លឹះ និង​ចំណុច​ខ្វះខាត ដើម្បី​កែលម្អ​ឲ្យ​បាន​ប្រសើរឡើង​ថែមទៀត​សម្រាប់​ទស្សនិកជន​និង​អ្នកគាំទ្រ​។ ទោះបីជា​យ៉ាងនេះ​ក្តី នាង​ក៏​សង្ឃឹមថា​បទ​ចម្រៀង​ដែល​នឹង​ត្រៀម​ចេញ​នាពេល​ក្រោយៗ​ទៀត​នឹង​ទទួលបាន​ការពេញចិត្ត​យ៉ាង​​ច្រើន​ពី​ទស្សនិកជន​ទាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Youtue៕​ដោយ បូ​រិ​ន​/sn

​កញ្ញា​ខាន់​ ​ណា​ ​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​នាង​និង​ជួបជុំ​អ្នកសិល្បៈ​ជិតដិត​ប្រមាណ​ជាង​៣០​នាក់​