តារា​វ័យ​កណ្តាល យ៉ែម សំ​អូន កំពុង​ច្បាម​ទាំង​ការងារ​សម្តែង​ និង​ច្រៀង​

1380
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង យ៉ែម សំ​អូន ត្រូវបាន​អ្នកគាំទ្រ​ជាច្រើនរូប​របស់លោក​បាន​ដាក់​រហ័ស​នាម ប្រៀប​បីដូច​ជា​ខ្ញី​អីចឹង​ដែរ គឺ​កាន់តែ​ចាស់​កាន់តែ​ហិ​រ ព្រោះ​មកដល់​វ័យ​ប៉ុណ្ណេះ លោក​មិនទាន់​ដល់ វ័យចាស់​នោះទេ ប៉ុន្តែ​ងាក​មក​ការងារ​សម្តែង និង​ច្រៀង​វិញ​គឺ​សំបូរហូរហៀរ​តែម្តង​។


​ ​
​តារា​សម្តែង រូបនេះ ត្រូវបាន​គេ​ដឹងថា​កំពុងតែ​ត្រូវប៉ាន់​ផ្នែក​សម្តែង​ជា​តួរ​ឪពុក បន្ទាប់ពី​តារា​ស្រករ ក្រោយ​ជាច្រើនរូប​បាន​រីកលូតលាស់​ជា​លំដាប់ មិន​ខុសពី​ពាក្យចាស់​ពោលថា រលក​ក្រោយ ច្រាន​រលក​មុខ យ៉ាងណាមិញ លោក​ក៏​ដូចគ្នា​អីចឹង​ដែរ ពោល​តាម​សម្រស់​និង​រូបរាង​របស់លោក គឺ​លោក​អាច​ក្លាយជា​តួឯក ប៉ុន្តែ​ពន្លក​សិល្បៈ​ចេះតែ​លូតលាស់ ដូច្នេះ លោក​ត្រូវបាន​អ្នកនិពន្ធ ជាច្រើនរូប បញ្ចូល​រូបលោក​ជា​តួរ​ឪពុក ស្ទើរតែ​គ្រប់​រឿង ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។

​លោក យ៉ែម សំ​អូន បាន​អះអាងថា លោក​ទើបតែ​បញ្ចប់​ការងារ​មួយ​ដែល​លោក​ទទួល​ថត ជា​តួរ​ឪពុក របស់​តួ​រឯក​ស្រី​សម្រាប់​ដាក់​បញ្ចាំង​ក្នុង​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​។ លោក​ថា សម្រាប់​ឆ្នាំនេះ រឿង​របស់លោក​ទទួល​បាន​សរុប ជិត​១០​រឿង​។

​លោក​បន្តថា ថ្វីត្បិតតែ​ការងារ​ច្រៀង​មាន​ច្រើន ក្នុង​រដូវ​មង្គលការ​កន្លង​តែ​លោក​នៅតែ​មិនអាច បោះបង់​ការងារ​សម្តែង​នោះទេ ព្រោះតែ​ការស្រលាញ់​វិស័យ​សិល្បៈ ដូច្នេះ​ទាំង​ការងារ​ច្រៀង នឹង​សម្តែង​របស់លោក គឺអាច​និយាយបានថា ដើរ​ទន្ទឹមគ្នា​ព្រោះ​វិថី​សិល្បៈ គឺជា​មា​គា​ដែល​ធ្លាប់ ចម្លង​ជីវិត​លោក​ឲ្យ​មកកាន់​ជីវិត​ដែល​ល្អប្រសើរ​ដូច​សព្វថ្ងៃនេះ​៕ ដោយ​: បញ្ញា​សាស្ត្រ​