តារា​សម្ដែង​កូ​ស្តា​រី​កា និង​ស្វាមី រត់​ប៉ផាប់​ប៉​ភីង​ដេញតាម​នាវា​កម្សាន្ត​ចេញ​ចោល

378
ចែករម្លែក

​បុរស​ស្ត្រី​ពីរ​នាក់ ដែល​ត្រូវ​កាមេរ៉ា​ថត​បាន​ពេល​រត់​ប៉ផាប់​ប៉​ភីង​ដេញតាម​នាវា​កម្សាន្ត​មួយគ្រឿង របស់​ក្រុមហ៊ុន Royal Caribbean ដែល​បានចេញ​ចោល​ពួកគេ​នោះ ពេលនេះ​គេ​ស្គាល់ អត្តសញ្ញាណ​ហើយ​។ ពួកគេ​គឺជា​ជនជាតិ​កូ​ស្ដា​រី​កា និង​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ហើយ​ប្រពន្ធ ជា​តារា​សម្ដែង​។

​នាង ម៉ា​រៀ ហ្គ​ន​ហ្សា​ឡេស រ៉ូ​អេស (Maria Gonzalez Roesch) និង​ស្វាមី អា​ឡេ​សាន​ដ្រូ ឌី ប៉ាល​ម៉ា (Alessandro Di Palma) បាន​ខកដំណើរ​ទៅណា​មិន​រួច នៅពេល​នាវា Symphony of the Seas បានចេញ​ចោល​ពួកគេ​ពី​ទីក្រុង​ណា​សូ (Nassau) កោះ​បា​ហា​ម៉ាស (Bahamas) កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ដោយសារតែ​ពួកគេ​ទៅ​យឺត​ប្រមាណ ៤៥ នាទី​។
​ ​
នាង រ៉ូ​អេស វ័យ ២៦ ឆ្នាំ​បាន​ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ដើម្បី​ទម្លាយ ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ដឹងថា​អ្នក​នៅក្នុង​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​អស់សំណើច​ដែល​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​នោះ គឺជា​រូបនាង និង​ស្វាមី​៕ ប្រែ​សម្រួល​: ខុម​