តារា​សម្តែង​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភ​ផ្លូវភេទ​

486
ចែករម្លែក

​តារា​សម្តែង​ក្នុង​រឿង Joseon Survival លោក កាំ​ង ជីវ៉ា​ន់ (Kang Ji-hwan) ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​៩ កក្កដា ជុំវិញ​ការសង្ស័យ​ពីបទ​បៀតបៀន​ផ្លូវភេទ​និង​រំលោភ​សេពសន្ថវៈ​។ យោងតាម​វេ​ប​សាយ​ព័ត៌មាន​កម្សាន្ត Soompi បានឱ្យដឹងថា លោក​កាំ​ង​បាន​ទៅផ្ទះ​ជាមួយនឹង​បុគ្គលិក​ស្រី​ពីរ​នាក់​ពី​ទីភ្នាក់ងារ​របស់គាត់ (​ដែល​គេ​សំដៅ​ត្រឹម​ឈ្មោះថា​នាង A និង​នាង B) ដើម្បី​ផឹក​ភេសជ្ជៈ​។ គាត់​បាន​រំលោភ​នាង A និង​បៀតបៀន​ផ្លូវភេទ​លើ​នាង B នៅពេល​ពួកនាង​ដេកលក់​។​

​នៅពេល​សួរចម្លើយ​នៅ​ប៉ុស្តិ៍​ប៉ូលិស តារា​សម្តែង​វ័យ ៤២ ឆ្នាំ​រូបនេះ​បាន​និយាយថា​គាត់​មិនបាន​ចងចាំ​អ្វី​ទាំងអស់​។ លោក​និយាយថា “​ខ្ញុំ​ចងចាំ​ថា​បាន​ផឹក​ភេសជ្ជៈ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​អ្វី​ទាំងអស់​បន្ទាប់ពីនោះ​។ នៅពេល​ខ្ញុំ​បើកភ្នែក​ឡើង ខ្ញុំ​បាន​ស្ថិតនៅក្នុង​បន្ទប់ ដែល​នាង A កំពុង​ដេក​”​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន​ខាងលើ​បានឱ្យដឹងថា តារា​សម្តែង​រូបនេះ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដដែល​នៅ​គ្រានោះ ហើយ​គាត់​នឹងត្រូវ​សាកសួរ​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប្រហែល​មួយ​ម៉ោង​មុន​ការចាប់ខ្លួន​លោក​កាំ​ង នាង A បាន​ផ្ញើ​សារ​ទៅ​មិត្ត​ម្នាក់​អំពី​ស្ថានភាព​របស់​នាង​ហើយ​បានស្នើ​សុំឱ្យ​មិត្តភក្តិ​ប្តឹង​ប៉ូលិស​។ នាង​បាន​និយាយថា “​ខ្ញុំ​បាន​ផឹក​ភេសជ្ជៈ​មួយចំនួន​នៅឯ​ផ្ទះ​របស់​តារា​សម្តែង​កាំ​ង ជីវ៉ា​ន់ ហើយ​ពេលនេះ​យើង​កំពុង​ជាប់​ក្នុងផ្ទះ​គាត់​”​។​

​នៅពេល​ប៉ូលិស​បានមក​ដល់ផ្ទះ​នេះ នាង A បាន​ប្រាប់​ប៉ូលិស​ថា តារា​សម្តែង​រូបនេះ​បាន​រំលោភ​នាង នៅពេល​នាង​ដេកលក់ ហើយ​នាំទៅដល់​ការចាប់ខ្លួន​តារា​សម្តែង​រូបនេះ​តែម្តង​។​

​ការចាប់ខ្លួន​លោក​កាំ​ង​បានធ្វើឱ្យ​ក្រុម​ផលិតករ​នៃ​រឿង​ភាគ Joseon Survival ស្ថិតក្នុង​ស្ថានភាព​លំបាក ខណៈ​ការថត​ខ្សែភាពយន្ត​កំពុង​បន្ត​មិនទាន់​ចប់​នៅឡើយ និង​ឥឡូវ​រឿង​ដែលមាន​២០​ភាគ​នេះ​ទើប​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ TVCHOSUN បាន​១០ ភាគ​ប៉ុណ្ណោះ​។​

​ទីភ្នាក់ងារ​របស់​តារា​សម្តែង​រូបនេះ​បាន​និយាយថា “​ទាក់ទង​នឹង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ នៅពេលណា​ដែល​យើង​អាច​បញ្ជាក់​ពីអ្វី​ដែល​បាន​កើតឡើង យើង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​”៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​ក្នុង​រឿង Joseon Survival លោក កាំ​ង ជីវ៉ា​ន់