តារា​សម្តែង​កូរ៉េ នាង ហាំ សូ វ៉ុ​ន រៀបការ​ជាមួយ​អ្នកជំនួញ​ចិន​វ័យក្មេង អាយុ​ប្អូន​នាង​ដល់​ទៅ ១៨ ឆ្នាំ​

1166
ចែករម្លែក
  • 31
    Shares

​តារា​សម្តែង​កូរ៉េ នាង ហាំ សូ វ៉ុ​ន ដែល​ល្បី​ក្នុង​រឿង Sex Is Zero ថ្មីៗ​នេះ បាន​រៀបការ​ជាមួយ​អ្នកជំនួញ​ចិន​វ័យក្មេង​ម្នាក់​។

​បុរស​ចិន ឈ្មោះ ជីន ហួ (​យកឈ្មោះ​តាម​កូរ៉េ​) មាន​អាយុ​ប្អូន​នាង​ដល់​ទៅ ១៨ ឆ្នាំ​។ សូ​វ៉ុ​ន នឹង​ឈានដល់​អាយុ ៤២ ឆ្នាំ នៅ​ខែឧសភា​ខាងមុខ ខណៈ​ជីន ហួ មាន​អាយុ​ទើបតែ ២៤ ឆ្នាំ​ទេ​។

​តាម​ដឹង អ្នក​ទាំង​២​ស្គាល់គ្នា​តាមរយៈ​មិត្តភក្តិ​តៗ​គ្នា ហើយ​ជីន ហួ គ្រាន់តែ​ឃើញ​នាង​ភ្លាម លង់​ស្នេហ៍​ភ្លែត​។ គាត់​បាន​ប្រាប់​កាសែត​កូរ៉េ​មួយ​ថា ដំបូង​គាត់​ស្មានតែ​នាង​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ ប៉ុន្តែ​ទោះបី​ដឹង​ពី​អាយុ​ពិត​របស់​នាង ក៏​គាត់​នៅតែ​ចង់​រៀបការ​ជាមួយ​នាង​។

​បុរស​អ្នកជំនួញ​រូបនេះ​បាន​ប្រាប់​កាសែត​កូរ៉េ​ថា ដំបូង​ឪពុកម្តាយ​ខ្លួន​ជំទាស់​ដាច់ខាត ដោយសារ​គម្លាត​អាយុ​ធំ​ខ្លាំងពេក ប៉ុន្តែ​ទីបំផុត​ក៏​សុខចិត្ត​ទទួលយក​។​

​តាម​ដឹង គ្រួសារ​របស់​ជីន ហួ កាន់កាប់​ក្រុមហ៊ុន​កសិកម្ម​ធំ​មួយ​នៅ​ហា​ពី​ន ប្រទេស​ចិន ប៉ុន្តែ ជីន​ហួ ដែល​ធ្លាប់ជា​អ្នក​ហាត់ idol នៅ​កូរ៉េខាងត្បូង បើក​វេ​ប​សាយ​មួយ លក់​សម្លៀកបំពាក់​តាម​អន​ឡាញ​។

​ជីន​ហួ ក៏មាន​អ្នកគាំទ្រ​រាប់សិប​ពាន់​នាក់​ផងដែរ​នៅលើ​វេ​ប​សាយ​ចិន Weibo៕ ដោយ៖ កញ្ញាដាលីស

ជីន ហួ និង ហាំ សូ វ៉ុ​ន រៀបការ​ជាមួយគ្នា​កាលពីពេល​ថ្មីៗ​នេះ