តារា​សម្តែង​កែវ​ស្រី​នាង​ស្អាត​ប្លែក​ពេល​គ្រង​ឈុត​អាពាហ៍ពិពាហ៍​

806
ចែករម្លែក
  • 54
    Shares

​ដោយ​៖​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​ធ្លាប់តែ​ឃើញ​សម្រស់​តារា​សម្តែង​អ្នកនាង​កែវ​ស្រី​នាង​ក្នុងស្ថានភាព​ជានា​រី​សិច​ស៊ី​និង​បែប​សុភាព​ជាមួយនិង​សម្លៀកបំពាក់​សាមញ្ញ​និង​ការបង្ហាញ​ម៉ូត​ផ្សេងៗ​មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ជាមួយនិង​វ័យ​សាម​ជាង​ទៅហើយ​។​តែ​សម្រស់​របស់​នាង​នៅតែ​មិន​ចាញ់​នារី​វ័យក្មេង​ជាង​ខ្លួន​នោះទេ​គឺ​នាង​នៅតែមាន​មន្ត​ស្នេហ៍​ជាមួយ​ទឹកមុខ​ធម្មជាតិ​របស់​នាង​។

​បន្ថែម​លើសពីនេះ មួយកម្រិត​ទៀត អ្នកនាង កែវ ស្រី​នាង បែ​ជា​មើលឃើញ​លេចធ្លោ​មួយបែប​ទៀត ក្នុង​ឈុត​អាពាហ៍ពិពាហ៍​។​ការបង្ហាញ​រូបថត​ជាមួយនឹង​ឈុត​ប្រពៃណី​យ​បែបនេះ​ត្រូវបាន​អ្នកគាំទ្រ​មើលឃើញថា នេះ​ជា​ភាព​កម្រ​មួយ​របស់​តារា​ស្រី ដែលមាន​ស្វាមី​ជា​ជនបរទេស​រូបនេះ​។

ព្រោះតែ តារា​សម្តែង​កែវ​ស្រី​នាង​ចាប់តាំងពី​នាង​បាន​ឈាន​ជើង​ចូលក្នុង​ពិភព​សិល្បៈ​មក​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​គេ​មិនដែល​ធ្លាប់​ឃើញ​នាង ស្លៀក​ឈុត​អាពាហ៍ពិពាហ៍​ឡើយ​។

​រូបភាព​ពីរ​-​បីសន្លឹក​របស់​កែវ​ស្រី​នាង​ក្នុង​ឈុត​រៀបការ​ពិតជា​ធ្វើឱ្យ​ម្នាក់ៗ​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ថា​នាង​ពិត​សាក​សមជា​ឥតខ្ចោះ​ជាមួយនិង​ការតុបតែង​មុខមាត់​គួបផ្សំ​និង​សម្លៀកបំពាក់​បែប​ប្រពៃណី ពិតជា​ជួយ​លើក​សម្រស់​របស់​នាង ថែម​មួយកម្រិត​ទៀត​៕S/

​ ​