តារា​សម្តែង​ចិន​ពីរ​នាក់​ម្តាយកូន​សាច់​ចាំ​ពេក មើល​មួយ​ភ្លែត​ស្មានតែ​បងប្អូន​បង្កើត​

1407
ចែករម្លែក
  • 6
    Shares

​តារា​សម្តែង​សាច់​ចាំ​ម្នាក់​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត ព្រោះ​មនុស្ស​ជាច្រើន​គិតថា នាង​និង​កូនស្រី​របស់​នាង​មើលទៅ​ដូចជា​បងប្អូន​គ្នា​។​

​នាង យ៉ាន នី មកពី​ប្រទេស​ចិន និង​កូនស្រី​ឈ្មោះ ជូ យួន​ឈី​ង បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​ដ៏​កម្រ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​សប្តាហ៍​នេះ​។​

​តារា​សម្តែង​កម្ពស់ ១,៧៣ ម៉ែត្រ ដែល​ងាយ​ឱ្យគេ​ច្រឡំ​ជាមួយ​កូនស្រី​របស់​នាង អាយុ​ខ្ទង់ ២០ ឆ្នាំ​រូបនេះ បានធ្វើឱ្យ​សាធារណជន​សុំ​អង្វរ​លាតត្រដាង​អាថ៌កំបាំង​របស់​នាង​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យនៅ​ក្មេង​វ័យ​។​

​យ៉ាន នី អាយុ ៤៧ ឆ្នាំ និង​កញ្ញា ជូ អាយុ ២០ ឆ្នាំ បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៉េកាំង​លើក​ទី ៨​។ អ្នក​ទាំង​២​ស្ថិតនៅ​ទីនោះ​ដើម្បី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ថ្មី​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “​ខ្ញុំ​ជា​ម៉ាក់​របស់​ឯង​” (I am your mom) ដែល​ក្នុងនោះ អ្នក​ទាំង​២​នេះ​សម្តែង​ជា​ម្តាយ​និង​កូន​។​

​កើត​នៅ​ឆ្នាំ ១៩៧១ នៅ​ទីក្រុង​ស៊ី​អាន ភាគ​ខាងលិច​ប្រទេស​ចិន នាង​ត្រូវបាន​ជ្រើសរើស​ជា​អ្នក​សម្តែង​សម្រាប់​កម្ស​ន្ត​អារម្មណ៍​ទាហាន នៅ​ឆ្នាំ ១៩៩០ មុនពេល​ក្លាយជា​តារា​សម្តែង​ភាពយន្ត​ក្នុង​ឆ្នាំ ១៩៩៤​។​

​នាង​បាន​ក្លាយជា​តារា​ល្បីឈ្មោះ​ក្នុង​ឆ្នាំ ២០០៦ នៅ​អាយុ ៣៤ ឆ្នាំ បន្ទាប់ពី​ដើរតួ​ក្នុង​រឿង​ភាគ​បុរាណ “My Own Swordsman” ដ៏​ល្បីល្បាញ​។​

​បន្ទាប់ពី​រូបភាព​របស់​យ៉ាន នី និង​កូនស្រី​ត្រូវបាន​សារព័ត៌មាន​ទម្លាយ​ចេញ ប្រជាជន​ចិន​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះមុខ​មាត់​បែប​យុវវ័យ​ដ៏​អស្ចារ្យ​របស់​នាង​។​

​នៅលើ​វេ​ប​សាយ Weibo អ្នក​បញ្ចេញយោបល់​ភាគច្រើន​និយាយថា អ្នក​ទាំង​២​មើលទៅ​ដូច​បងប្អូន​ជាង​ម្តាយ​និង​កូន​៕ ដោយ៖ កញ្ញាដាលីស

យ៉ាន នី និង ជូ យួន​ឈី​ង មើលទៅ​ដូច​បងប្អូន​បង្កើត​ជាង​ម្តាយ​និង​កូន