តារា​សម្តែង​ចិន នាង​កុង លី រៀបការ​ជាមួយ​អ្នកនិពន្ធ​បទ​ចម្រៀង​ជនជាតិ​បារាំង​?

932
ចែករម្លែក

​តើ​តារា​សម្តែង​ស្រី​ចិន នាង​កុង លីង និង​អ្នកនិពន្ធ​បទ​ចម្រៀង​ជនជាតិ​បារាំង​លោក ហ្ស​ង់​មី​សែ​ល ចា (Jean-Michel Jarre) បាន​រៀបការ​ជាមួយគ្នា​?

​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​លើកឡើងថា អ្នក​ទាំង​ពីរបាន​រៀបការ​នឹង​គ្នា ដោយ​ផ្អែកលើ​ការមើលឃើញ​ពី​សកម្មភាព​ស្នេហា​ផ្អែមល្ហែម​រវាង​តារា​ទាំងពីរ​ដួង​។​

​យោងតាម​កាសែត Beijing News នាង​កុង​អាយុ ៥៣ ឆ្នាំ បាន​ស្ថិតនៅ​អាកាសយានដ្ឋាន នៅពេល​លោក​ចា អាយុ ៧០ ឆ្នាំ​បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​កាន កាលពី​ថ្ងៃ​អង្គារ ទី​១៤ ឧសភា​។​

​អ្នក​ទាំងពីរ​កាន់​ដៃ​គ្នា​និង​មាន​ទឹកមុខ​រីករាយ​ស្រស់ស្រាយ​ណាស់​។​

​នាង​បាន​ចូលរួម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ដើម្បី​ទទួល​ពានរង្វាន់​ឈ្មោះ Woman In Motion ដើម្បី​អបអរ​ការរួមចំណែក​របស់​នាង​នៅក្នុង​វិស័យ​ភាពយន្ត​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ឧសភា​។​

​តារា​ស្រី​មុនៗ​ដែល​ធ្លាប់​ទទួលបាន​ពាន​មួយ​នេះ​គឺ លោកស្រី ជេន ហ្វុ​ន​ដា (Jane Fonda) និង​នាង ហ្គី​ណា ដេ​វី​ស (Geena Davis)​។​

​លោក​ចា ដែល​ល្បី​ខាង​តន្ត្រី​អេឡិចត្រូនិក​បែប​ស្រទន់​និង​តន្ត្រី​សម័យថ្មី និង​នាង​កុង ត្រូវបាន​គេ​ប្រទះឃើញ​ណាត់​ដើរលេង​ជាមួយគ្នា​នៅឯ​ផ្សារ​ទំនើប​មួយ​នៅ​បារាំង​។​

​កាលពី​ឆ្នាំ ២០១០ នាង និង​អ្នកជំនួញ​សិង្ហ​បុរី លោក​អយ ហូ​សឹង បាន​លែងលះគ្នា បន្ទាប់ពី​រៀបការ ១៣ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

នាង​កុង លី និង លោក​ចា ទំនង​បាន​រៀបការ​ជាមួយគ្នា​រួចហើយ
#