តារា​សម្តែង​ជប៉ុន​នាង អេ​រី​កា សាវ៉ា​ជី​រី ត្រូវ​ចាប់ខ្លួន​ពីបទ​សង្ស័យ​រក្សាទុក​គ្រឿងញៀន​

263
ចែករម្លែក

​ទូរទស្សន៍ NHK បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​វិច្ឆិកា​ដោយ​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះថា តារា​សម្តែង​ជប៉ុន នាង​អេ​រី​កា សាវ៉ា​ជី​រី (Erika Sawajiri) ដែល​ល្បីល្បាញ​ដោយសារ​សម្តែង​ក្នុង​រឿង​ភាគ “​ទឹកភ្នែក​១​លីត្រ​” ក្នុង​ឆ្នាំ ២០០៥ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​រក្សាទុក​គ្រឿងញៀន​។​

​ទូរទស្សន៍ NHK បាន​និយាយថា តារា​សម្តែង​វ័យ ៣៣ ឆ្នាំ ដែល​ឆ្នាំនេះ​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​យក​លំនាំ​តាម​រឿង​ប្រលោម “Shiroi Kyoto” របស់លោក​តូ​យ៉ូ​កូ យ៉ាម៉ា​សា​គិ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​តូ​ក្យូ​ពីបទ​សង្ស័យ​រក្សាទុក​ថ្នាំញៀន​ប្រភេទ​អេក​ស្តា​ស៊ី ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៅមាន​តិចតួច​ណាស់​។​

​ប៉ូលិស​ក្រុង​តូ​ក្យូ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​។ ផលិតកម្ម​របស់​នាង​សាវ៉ា​ជី​រី​ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​អេ​រី​កា សាវ៉ា​ជី​រី ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍