តារា​សម្តែង​ជើងចាស់​បារាំង ខាត់​ធឺ​រី​ន ដេ​ណឺ​ហ្វ អាយុ ៧៦ ឆ្នាំ ត្រូវ​ដឹក​ចូល​ពេទ្យ​បន្ទាន់ ក្រោយ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ទីក្រុង​ប៉ារីស​

247
ចែករម្លែក

ក្រុមគ្រួសារ​របស់លោក​ស្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា​ថា តារា​សម្តែង​ជើងចាស់​បារាំង​លោកស្រី ខាត់​ធឺ​រី​ន ដេ​ណឺ​ហ្វ (Catherine Deneuve) កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ប៉ារីស បន្ទាប់ពី​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច​។​

​គ្រួសារ​របស់លោក​ស្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តារា​សម្តែង​ក្នុង​ដួងចិត្ត​ប្រជាជន​បារាំង​អាយុ ៧៦ ឆ្នាំ ដែល​បង្កើត​កេរ្តិ៍ឈ្មោះ​ល្បី​នៅក្នុង​ខ្សែភាពយន្ត​សម័យមុន​ដូចជា​រឿង “Belle de Jour” របស់លោក​ល្វី​ស ប៊ូ​នូ​អ៊ែ​ល រឿង “Repulsion” របស់លោក​រ៉ូ​ម៉ាន់ ប៉ូ​ឡាន់​ស្គី និង​រឿង “Umbrellas of Cherbourg” របស់លោក​ចា​កេស ដេ​មី មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច ដែល​អាច​ព្យាបាល​បាន​។​

​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​តាំង​នាម​ឱ្យ​គ្រួសារ​លោកស្រី​ដោយ​ភ្នាក់ងារ ឈ្មោះ ក្លែ​រ ប្លូ​ន​ដែល បាន​និយាយថា “​រីករាយ​ដែល​លោកស្រី​មិន​បាត់បង់​មុខងារ​ម៉ូ​ទ័​រ តែ​ទោះយ៉ាងណា​លោកស្រី​ត្រូវ​សម្រាក​មួយរយៈ​សិន​”​។​

​លោកស្រី​ដេ​ណឺ​ហ្វ​គឺជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​បំផុត​របស់​បារាំង​គ្រប់​ជំនាន់​មិនអាច​ប្រកែក​បាន ដោយបាន​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ជាង ១០០ ដែល​រឿង​ថ្មី​បំផុត​គឺ​សម្តែង​ជាមួយ ជូ​លៀត ប៊ី​ណុ​ច (Juliette Binoche) ក្នុង​រឿង “The Truth” របស់​អ្នកដឹកនាំ​រឿង​ជនជាតិ​ជប៉ុន​ឈ្មោះ ហ៊ី​រ៉ូ​កា​ហ្ស៊ូ កូ​រៀន​អេ​ដា​។​

​តារា​សម្តែង​រូបនេះ​បាន​កំពុង​ថត​ខ្សែភាពយន្ត​ចុងក្រោយ​របស់ខ្លួន​គឺ​រឿង “De son vivant” នៅពេល​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​។​

​ប្រភព​មួយ​បាន​និយាយប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង BFMTV ថា លោកស្រី​ដេ​ណឺ​ហ្វ “​អស់កម្លាំង​ល្ហិ​ត​ល្ហែ បន្ទាប់ពី​ធ្វើការ​ច្រើនពេក​”៕ ដោយ៖ កញ្ញាដាលីស

ខាត់​ធឺ​រី​ន ដេ​ណឺ​ហ្វ ដាច់​សរសៃឈាម​ខួរក្បាល ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ