តារា​សម្តែង​តៃវ៉ាន់​រូបនេះ​ក្តោប​ក្តាប់​អាជីព​សម្តែង​ ៣០ ​ឆ្នាំ សម្រស់​កាន់តែ​ក្មេង​ជាង​វ័យ​មិន​នឹកស្មាន​ដល់​

649
ចែករម្លែក

​តារា​ស្រី​តៃវ៉ាន់​ម្នាក់​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណិ​ត​ភ្ញាក់ផ្អើល​នឹង​រូប​សម្រស់​ក្មេង​ជាង​វ័យ និងដើមទ្រូង​មូល​ក្បំ​របស់​នាង បន្ទាប់ពី​រូបថត​នៃ​រាង​សិច​ស៊ី​មិនធម្មតា​របស់​នាង​បាន​ល្បី​ពេញ​អន​ឡាញ​។

​អ្នកលេង​អ៊ី​ន​ធឺ​ណិ​ត​ភាគច្រើន​បានកើត​សរសើរ​ថា នាង​ស្តេ​ហ្វា​នី សៀវ មិនបាន​កើន​អាយុ​សូម្បីតែ​មួយឆ្នាំ ចាប់តាំងពី​នាង​បាន​បង្ហាញមុខ​លើកដំបូង​ក្នុង​ភាពយន្ត​ភាគ​ទូរទស្សន៍​កាលពី​បី​ទសវត្សរ៍​មុន​។

​នាង​សៀវ​បានកើត​នៅ​ទីក្រុង​ញូ​វ​តៃប៉ិ​ក្នុង​ឆ្នាំ​១៩៦៨ គឺ​ក្នុង​ឆ្នាំ​តែមួយ​ដូច​តារា​ល្បីៗ​របស់លោក​ខាងលិច​ជាច្រើនរូប​ដែរ​គឺ នាង​លូ​ស៊ី លីវ នាង​ណា​អូ​មី វ៉ាត នាង​អា​ស្លី ជូដ និង នាង​ខាយ​លី មី​ណូ​ក​។

​តារា​កំពូល​សម្រស់​កម្ពស់ ១,៧៣ ម៉ែត្រ​រូបនេះ​បានចាប់ផ្តើម​អាជីព​ដំបូង​ជាតា​រា​បង្ហាញ​ម៉ូត​នៅ​អាយុ ២០ ឆ្នាំ មុនពេល​ត្រូវបាន​សម្រិតសម្រាំង​ធ្វើជា​តារា​សម្តែង​ក្នុង​រឿង​ភាគ​ស្នេហា​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៨៩​។

​នាង​ចាប់ផ្តើម​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ ១៩៩៦ បន្ទាប់ពី​សម្តែង​ក្នុង​រឿង​ភាគ​ស្នេហា​ដ៏​ល្បីល្បាញ គឺ​រឿង វាំងនន​នៃ​ក្តី​សុបិន​ស្នេហ៍ ដែល​ទាក់ទាញ​បាន​អ្នកគាំទ្រ​ទូទាំង​អាស៊ី​បូព៌ា​។

​ចាប់តាំងពី​ពេលនោះ​មក នាង​បាន​បង្ហាញមុខ​ញឹកញាប់​ក្នុង​រឿង​ភាគ និង​ត្រូវបាន​ចាត់ទុកជា “​ស្រី​ស្អាត​ដាច់​គេ​នៅ​តៃវ៉ាន់​”៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​ស្តេ​ហ្វា​នី សៀវ សព្វថ្ងៃ​មាន​អាយុ ៥០ ឆ្នាំ តែ​សម្រស់​នៅតែ​ក្មេង​ដូច​យុវវ័យ បៀ​ប​ធៀប​នឹង​តារា​ល្បី​របស់លោក​ខាងលិច ដែល​កើត​នៅ​ឆ្នាំ​ជាមួយ​នាង
#