តារា​សម្តែង​ថៃ​ ចាប់ផ្តើមធ្វើការសហគមន៍​ចំពោះទោសបើកបរ​ទាំង​ស្រវឹង​និងបង្កគ្រោះថ្នាក់

1237
ចែករម្លែក

អតីត​តារា​សម្តែង​ស្រី អាន​ណា ហាំ​ប្លោ​រី​ស (Anna Hamblaouris) ដែល​ត្រូវបាន​កាត់ទោស​ពីបទ​បើកបរ​ទាំង​ស្រវឹង​ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស​កាលពី ២​ឆ្នាំមុន បាន​បង្ហាញខ្លួននៅ​នាយកដ្ឋាន​ព្យួរទោស​សាកល្បង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​សីហា​ដើម្បី​ចាប់ផ្តើម​ធ្វើការ​នៅ​សេវាកម្ម​សហគមន៍​ជាមួយ​អង្គការ​មូលនិធិ​ប៉ូ​តិក​តាំង សម្រាប់​បទល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​និង​បុក​ខឿន​ថ្នល់​សាជាថ្មី​ម្តងទៀត​កាលពី​ខែឧសភា​ឆ្នាំនេះ​។​

​តារា​សម្តែង​វ័យ ៣០ ឆ្នាំ ដែលមាន​ដើមកំណើត​ថៃ​កាត់​អង់គ្លេស​និង​ត្រូវគេ​ស្គាល់​ថា អាន​ណា រី​សេ បាន​ចីលខ្លួនទៅ​នាយកដ្ឋាន​នេះ​នៅ​សង្កាត់​ឡាក់​សី​ដើម្បី​ទទួលស្គាល់​លក្ខខណ្ឌ​នៃ​ការព្យួរទោស​របស់​នាង​អំពី​ការចោទប្រកាន់​បើកបរ​ទាំង​ស្រវឹង​។​

​តុលាការ​នៅ​ភាគ​ខាងជើង​ក្រុង​បាងកក​បាន​ផ្តន្ទាទោស​នាង​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ខែ ព្យួរទោស ៣ ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន ២​ម៉ឺន​បាត ព្យួរ​អាជ្ញា​បណ្ណ​បើកបរ​របស់​នាង​រយៈ​ពេល ២ ឆ្នាំ និង ដាក់​នាង​នៅក្រោម​ការតាមដាន​មួយឆ្នាំ​៕

 

នាង អាន​ណា ហាំ​ប្លោ​រី​ស រាយការណ៍​នៅ​នាយកដ្ឋាន​ព្យួរទោស​សាកល្បង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ