តារា​សម្តែង​ថៃ​ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ បន្ទាប់ពី​បូមទឹក​ដោះចេញ ឃើញ​សុទ្ធតែ​ឈាម​

534
ចែករម្លែក

​ភាពជា​ម្តាយ​គឺជា​កម្លាំង​ពលកម្ម​នៃ​សេចក្តីស្រឡាញ់ ដែល​ហ៊ាន​ចំណាយ​សូម្បី​ញើស​ឈាម​និង​ទឹកភ្នែក​។​

​តារា​សម្តែង​ថៃ​នាង ប៉ាន​វ៉ាត ហឹម​ម៉ា​នី អាយុ ៣៩ ឆ្នាំ​ថ្មីៗ​នេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល នៅពេល​នាង​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Instagram បង្ហាញ​ទឹកដោះ​របស់​នាង​មាន​ឈាម បន្ទាប់ពី​ប្រើ​ឧបករណ៍​បូមទឹក​ដោះ​។​

​ផុស​លើ Instagram នោះ​មាន​វីដេអូ​មួយ​បង្ហាញ​ដប​ដាក់​ទឹកដោះ​មាន​ឈាម​ក្រហមច្រាល រូបថត​នៃ​ចាន​មាន​ប្រឡាក់​ឈាមកក​មួយ​សន្លឹក និង​ចំណងជើង​សរសេរថា “​ហេតុអ្វី​បានជា​មាន​កំណក​ឈាម​ចេញមក​?”​។​

​ខណៈដែល​អ្នកគាំទ្រ​ខ្លះ​បាន​ឆ្លើយតប​ថា​ពួកគេ​ធ្លាប់បាន​ជួបប្រទះ​បញ្ហា​ដូចគ្នា​ពីមុន​ដែរ អ្នកគាំទ្រ​ផ្សេងទៀត​មានការ​ព្រួយបារម្ភ​និង​ជំរុញ​ឱ្យ​ប៉ាន​វ៉ា​តទៅ​ជួប​គ្រូពេទ្យ​។​

​នាង​ប៉ាន​វ៉ាត ដែលមាន​កូនប្រុស​ម្នាក់​និង​កូនស្រី​ម្នាក់ បាន​បង្ហើប​ប្រាប់​បទពិសោធន៍​របស់​នាង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នៅ​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី​៤​កញ្ញា ដោយ​បកស្រាយ​ថា វេជ្ជបណ្ឌិត​របស់​នាង​ប្រាប់​នាង​ថា នាង​ប្រើ​ឧបករណ៍​បូមទឹក​ដោះ​មិនបាន​ត្រឹមត្រូវ​។

​យោងតាម​វេជ្ជបណ្ឌិត​របស់​នាង នាង​បាន​ប្រើ​ឧបករណ៍​ច្របាច់​ខ្លាំងពេក បណ្តាលឱ្យ​បែក​សរសៃឈាម​និង​ប្រេះ​ក្បាល​សុដន់​។ ក្រោយមក ឈាម​ពី​សរសៃ​បាន​ហូរ​ចូលក្នុង​ទឹកដោះ​របស់​នាង​៕ ដោយ៖កញ្ញាដាលីស

នាង​ប៉ាន​វ៉ាត​បូមទឹក​ដោះចេញ​ដោយ​សុទ្ធតែ​ឈាម