តារា​សម្តែង​រុស្ស៊ី​ប្រើ​សុដន់​ ដើម្បី​ប្រជែង​គាស់​គម្រប​ដប​(វីដេអូ)

691
ចែករម្លែក

​ជំនួស​ឱ្យ​ការប៉ុនប៉ង​គាស់​គម្រប​ដប​ដោយ​ប្រើ​សិល្បៈ​ក្បាច់គុន តារា​សម្ដែង​រូបនេះ​បាន​ប្រើ​ផ្នែក​ផ្សេង​នៃ​រាងកាយ​របស់​នាង​ដើម្បី​សម្រេចការ​ប្រជែង​គាស់​គម្រប​ដប​ដែល​កំពុង​ល្បីល្បាញ​លើ​ពិភពលោក​។​

https://www.instagram.com/p/BzjHqmMlZsR/

​នាង យ៉ាណា កូ​ស្គី​ណា (Yana Koshkina) ដែលជា​តារា​សម្តែង​និង​ពិធី​ការិនី​ទូរទស្សន៍​ដ៏​ស្រស់ស្អាត​មកពី​ប្រទេស​រុស្ស៊ី បានរួម​បញ្ចូល​គ្នា​នូវ​គំនិត​ច្នៃប្រឌិត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​និង​រូបរាង​ដ៏​ស្រស់ស្អាត​របស់​នាង​ដើម្បី​ចូលរួម​ការ​ប្រជែង​ដែល​កំពុង​ល្បីល្បាញ​លើ​បណ្តាញ​សង្គម គឺ​ការ​ទាត់​គាស់​គម្រប​ដប​។​

​ខណៈដែល​ការ​ប្រជែង​នេះ​ជាធម្មតា​តម្រូវឱ្យ​អ្នកចូលរួម​របស់ខ្លួន​គាស់​គម្រប​ដប​ដែល​បិទ​រលុងៗ​លើ​ដប​ប្រើ​ក្បាច់​នាគ​វ័ធ​កន្ទុយ ពិធី​ការិនី​កូ​ស្គី​ណា​បានជ្រើសរើស​ប្រើ​សុដន់​របស់​នាង​ជំនួស​វិញ​។​

​នាង​បាន​សរសេរ​ចំណងជើង​ដាក់​លើ​វីដេអូ​នៃ​ការ​គាស់​គម្រប​ដប​នៅលើ​ទំព័រ Instagram របស់​នាង​ថា “​នេះ​គឹជា​ការឆ្លើយតប​របស់​ខ្ញុំ​ចំពោះ​លោក​ចា​សុន ស្តា​ថាំ​” ដោយ​សំដៅលើ​ការចូលរួម​របស់​តារាភាពយន្ដ​រូបនេះ​ក្នុងការ​ប្រជែង​ថ្មី​សន្លាង​នេះ​។​

​កាលពី​ដើមខែ​នេះ អ្នករាំ​របាំ​បា​ឡេជ​ន​ជាតិ​រុស្ស៊ី​ឈ្មោះ អាណា​ស្តា​សៀ វ៉ូ​ឡុ​ច​កូ​វ៉ា (Anastasia Volochkova) ក៏បាន​ចូលរួម​ក្នុងការ​ប្រជែង​នេះ​ផងដែរ ដោយ​ទាត់​គាស់​គម្រប​ដប​ជាមួយ​ក្បាច់​រាំ​បា​ឡេ​ដ៏​អស្ចារ្យ​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស/Ha

ង យ៉ាណា កូ​ស្គី​ណា ប្រើ​សុដន់​ដើម្បី​គាស់​គម្រប​ដប