តារា​សម្តែង​វៀតណាម​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ការដាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ឆ្នាំ ២០១៨

868
ចែករម្លែក
  • 38
    Shares

​តារា​សម្តែង​វៀតណាម​នាង ញ៉ា ភឿង បាន​សម្តែង​ជា​ជនអន្តោប្រវេសន៍​មាន​ផ្ទៃពោះ​ម្នាក់ កំពុង​ព្យាយាម​ដើម្បី​រស់រានមានជីវិត​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ក្នុង​ការដាក់​បញ្ចាំង​ជា​លើកដំបូង​នូវ​ខ្សែភាពយន្ត​ខ្នាត​ខ្លី រឿង Infill & Full Set នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រចាំឆ្នាំ​លើក​ទី ៧១​។​

​នាង ញ៉ា ភឿង ដែលជា​តារា​រះ​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​វៀតណាម​បន្ទាប់ពី​នាង​ដើរតួ​ក្នុង​ភាពយន្ត​បែប​រន្ធត់​ឆ្នាំ ២០១៤ រឿង “Vengeful Heart” កំពុង​ផ្សព្វផ្សាយ​គម្រោង​ភាពយន្ត​ចុងក្រោយ​បំផុត​របស់​នាង​គឺ រឿង Infill & Full Set នៅ​ទីក្រុង​កាន​។​

​ភាពយន្ត​រយៈពេល ១៤ នាទី ដែល​ផលិត​ដោយ​នាង​ញ៉ា ភឿង និង​សម្តែង​ជា​តួឯក​ស្រី​ដោយផ្ទាល់ កំពុង​ត្រូវ​បានដាក់​បញ្ចាំង​នៅ​រោងកុន​ខ្នាត​ខ្លី​នៅ​ទីក្រុង​កាន ប៉ុន្តែ​មិន​ត្រូវបាន​សម្រិតសម្រាំង​សម្រាប់​ការប្រកួតប្រជែង​យកពាន​នោះទេ​។​

​រឿង Infill & Full Set រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ស្ត្រី​អន្តោប្រវេសន៍​វៀតណាម​មាន​ផ្ទៃពោះ​ម្នា​ក់នៅ​ទីក្រុង​ឡុង​ដ៍ ដែល​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណ​បណ្ណ​ក្លែងក្លាយ​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ហាង​ធ្វើ​ក្រចក​មួយ​។​

​ជា​អកុសល នាង​បាន​ជួប​បញ្ហា​នៅ​ថ្ងៃ​ដំបូង ហើយ​បាន​ជាប់ផុង​នៅ​ចន្លោះ​ព្រំដែន​ក្រមសីលធម៌​នៃ​ភាពស្មោះត្រង់ និង ការរក​បាយ​ចម្អែត​ក្រពះ​៕ ដោយ៖ កញ្ញាដាលីស

នាង ញ៉ា ភឿង យក​រឿង Infill & Full Set ទៅ​បញ្ចាំង​នៅ​ទីក្រុង​កាន