តារា​សម្តែង​សិច​ស៊ី​បួន​ដួង​បង្ហាញក្នុងវេទិកា “​កុន​ខ្ញុំ​” ទម្លាយ​រឿងរ៉ាវ​របស់ខ្លួន​

3293
ចែករម្លែក
  • 37
    Shares

ដោយៈ បូ​រិ​ន​ /​ភ្នំពេញៈ តារា​សម្តែង​សិច​ស៊ី​បួន​ដួង​គឺ កញ្ញា ពេជ្រ អា​វី​ហ្សា កញ្ញា ម៉ា​នី​កា កញ្ញា ស៊ី​ស៊ី និង កញ្ញា រ៉ូ​ហ្សា បាន​​​​បង្ហាញខ្លួនក្នុងវេទិកា “​កុន​ខ្ញុំ​” របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) ដែលត្រៀម​ចាក់​ផ្សាយ​រាល់​យប់​ថ្ងៃ​ពុធ​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​។ពេលនោះតារា​ទាំងបួន​ដួង​​បាន​ទម្លាយ​រឿងរ៉ាវ​នៃ​ជីវិត​សិល្បៈ​របស់ខ្លួន​កន្លងមក​។​

​ពិធីករ “​កុន​ខ្ញុំ​” លោក សុខ សំណាង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​៣១ ខែមីនាឆ្នាំ២០១៨​ថា កម្មវិធី​នេះ​ពិតជា​មា​នកិ​ត្តិ​យស និង រីករាយ​ជាខ្លាំង​នៅពេល​វត្តមាន​តារា​ល្បី​បួន​ដួង​ទាំង​ជើង​ថ្មី​ជើងចាស់ ក្នុង​វិស័យ​ភាពយន្ត បាន​ឡើង​វេទិកា​នេះ ដើម្បី​ជាមួយ​ពិធីករ​ពិធី​ការិនី មក​អង្គុយ​ឆ្លងឆ្លើយ​នូវ​សំនួរ​នៃ​រឿងរ៉ាវ​ជីវិត​ពិត​ក្នុង​សិល្បៈ​ក៏ដូចជា​ការតស៊ូ​ក្នុង​ការងារ​ថតកុនរ​ហូត​មានស្នាដៃ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។ សម្រាប់​ការចាក់ផ្សាយ​នៃ​កម្មវិធី “​កុន​ខ្ញុំ​” ក្នុង​ខែមេសា ឆ្នាំ​២០១៨ ទូរទស្សន៍​ជាតិ​ពិតជា​រីករាយ​ខ្លាំង​ដែល​តារា​ល្បី​បួនរូប​គឺ កញ្ញា ពេជ្រ អា​វី​ហ្សា កញ្ញា ម៉ា​នី​កា កញ្ញា ស៊ី​ស៊ី និង កញ្ញា រ៉ូ​ហ្សា មក​រៀបរាប់​ពី សមត្ថភាព និង ស្នាដៃ ដែល​បញ្ចេញ​កន្លងមក​។

​លោក សុខ សំណាង បាន​បញ្ជាក់ថា តារា​ស្រី​បួនរូប​នេះ កម្មវិធី​នេះ​មិន​ដែលមាន​វត្តមាន​តារា​ស្រីសិច​ស៊ី ឬ តារា​ល្បីៗ ហើយ​ជាពិសេស​តារា​ស្រី​ដែល​ពូកែ​លេង​និង​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​មករៀបរាប់​ពី​ការពិត​របស់​នាង​ក្នុង​ដំណើរ​លើ​វិស័យ​ថតកុន​នោះឡើយ​។ លោក​សូម​អគុណ​ដល់តារា​ស្រី​បួនរូប​នេះ​ដល់ ហ៊ាន​និយាយ​ការពិត​ពី​ជិវិត​របស់​ពួកគេ​បាន​តស៊ូ​ជាច្រើន​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ​ទម្រាំ​បាន​ក្លាយជា​តារា​ល្បី​នាពេលនេះ​។

​ពិធីការ​ប្រចាំ​កម្មវិធី “​កុន​ខ្ញុំ​” រូបនេះ​បាន​ប្រាប់ថា ប្រសិនបើ​ចង់ដឹងថា តារា​សិច​ស៊ី​បី​រូបនេះ​ឡើងមក​វេទិកា​មួយ​នេះ និយាយ​ទម្លាយ​ការពិត​របស់​ពួកគេ​អ្វីខ្លះ​នោះ សូម​ទស្សនិកជន​និង​អ្នកគាំទ្រ​រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ដែល​នឹង​ចាក់ផ្សាយ​រាល់​រាត្រី​ថ្ងៃ​ពុធ ម៉ោង​៨ និង ចាក់ផ្សាយ​ឡើងវិញ​រាត្រី​ថ្ងៃអាទិត្យ​។ សូម​ទស្សនិកជន​និង​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ខ្មែរ បន្ត​គាំទ្រ​ដល់​អ្នកសិល្បៈ​និង​កម្មវិធីនេះ​ផង​៕មន