តារា​សម្តែង​ស្រី​និយម​ភាព​សិច​ស៊ី វ៉ាន់ វ​ល័​ក្ខ ជួប​រឿង​ស៊យ​ខូចខាត​រថយន្ត​

1915
ចែករម្លែក
  • 59
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​ស្រី​និយម​ភាព​សិច​ស៊ី កញ្ញា វ៉ាន់ វ​ល័​ក្ខ ដែល​ទើបតែ​ប្រកាសថា «​ដូរ​ស្នេហា ដូរ​ឡាន​» និង បង្ហាញ​នូវ រូបភាព​រថយន្ត​ទំនើប​ថ្មី​ម៉ាក​ឡង់​គ្រី​ស័​រ ដែល​ទំនង​មានតម្លៃ​ប្រហែលជា ១០ ម៉ឺន​ដុល្លារ​នោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ ២០១៨ ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ស្រី​ស្រស់​រូបនេះ​បើកបរ​រថយន្ត​ស៊េរី​ទំនើប មួយគ្រឿង​ដែល​ទើបនឹង​អូស​ពី​ឃ្លាំង​បើក​ជ្រុល​ទៅ​ធ្លាក់​កង់​ចូល​ច្រក​ចំណត​ក្រោម​ដី​របស់​អាគារ​កំពុង​ជួសជុល​មួយកន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ តែ​មិន​បង្កអោយមាន​រង​ការខូចខាត​នោះទេ ។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ស៊េរី ទំនើប មួយគ្រឿង​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ត​ហេតុ​រថយន្ត​ខាងលើ​ក៏​រេ​ចង្កូត​ទៅខាង​ស្តាំ​ជ្រុល​ទៅ ធ្លាក់​កង់​ខាងមុខ​ចំហៀង​ខាងឆ្វេង​ចូល​ច្រកចូល​ចំណត​ក្រោម​ដី​របស់​អាគារ​ខាងលើ​តែ​មិន​បង្ក​អោយ រង​ការខូចខាត​នេះ​ទេ​។​

​នារី​រូប​ស្រស់​ដែលជា​អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​សម្តែង​ស្រី​រូប ស្រស់​កញ្ញា វ៉ាន់ វ​ល័​ក្ខ ដែល​ទើបតែ​ប្រកាស​ចំណាយ​ប្រាក់​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត​ស៊េរី ទំនើប ដោយសារតែ​មិន​ចង់​ឲ្យ​ចាញ់​ក្រុម​តារា​ស្រីៗ​ដទៃ ។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​ជួប​ហេតុការណ៍​កញ្ញា​បាន​ចុះមក​ពីលើ​រថយន្ត ហើយ​បាន រៀបរាប់ថា រូបនាង​បានចេញ​មកពី​ជួបជុំ​មិត្ត​ភ័​ក្ត​វិញ ដោយ​បើករថយន្ត​មកដល់​ចំណុចកើតហេតុ នាង​ច្រឡំ​ស្មានតែ​ផ្លូវបត់​ចូល​ផ្ទះ​របស់​នាង​ទើប​បើករថយន្ត​បត់​ឡើង​កល់​ជាប់​ផ្លូវ​ចុះ​ចំណត​ក្រុមហ៊ុន ខាងលើ​តែម្ដង ទើប​នាង​ចុះមក​ពឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ ជួយ​រក​អ្វី​មក​លើក រថយន្ត​របស់ខ្លួន ឡើងលើ​វិញ​ផង ។ នារី​រូប​ស្រស់​ខាងលើ​បាន​រៀប​រាប់ទាំង​ទន់​ខ្លួន​ទៀតថា រថយន្ត​របស់​នាង​គឺ​ទើបតែ​ទិញ​ថ្ងៃមិញ​នេះ​ទេ តែ​បែរជា​រូបនាង​បើក​មក​កល់​ជាប់​បែបនេះ​ទៅវិញ ក្រោយមក​នារី​រូប​ស្រស់​ខាងលើ ក៏បាន​ដើរគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​ដល់​ចំណុចកើតហេតុ ហើយដោយ​សារ តែ​រថយន្ត​មិន​បង្កអោយមាន​ការខូចខាត​ក៏ដូចជា​គ្រោះថ្នាក់​ដល់​អ្នកដទៃ​សមត្ថកិច្ច​ក៏បាន​ទាក់​ទៅ​ហៅ ម្ចាស់​រថយន្ត​ដើម្បី​ឲ្យ​មក​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ត្រលប់​ទៅវិញ​។​

​សូមជម្រាបថា កន្លងមក​តារា​ស្រី​រូបនេះ​ជួប​រឿង​ស៊យ​មួយរយៈ​កន្លងមក នឹង​ធ្លាប់​ទៅរក​ព្រះសង្ឃ ស្រោច​ទឹកមន្ត​ជួយ​រំដោះ​គ្រោះភ័យ​ផង ក៏​ស្រាប់តែ​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​សិច​ស៊ី ដែល​ផុស​នូវ ភាព​ល្បី​ដោយ​ហ៊ាន​លែង​ល្វែងលើ​កញ្ញា វ៉ាន់ វ​ល័​ក្ខ បាន​បង្ហើរ​សារ​តាម​បណ្តាញ​សង្គម​ថា នឹង​ដូរ​ទាំង​រថយន្ត ដូរ​ទាំង​ស្នេហា នាពេល​ឆាប់ៗ​នេះ​។

​សូមជម្រាបថា ស្រី​ស្រស់​មាន​វ័យ ២៥​ឆ្នាំ វ៉ាន់ វ​ល័​ក្ខ ធ្លាប់តែ​លេច​ធ្លាយ​រូប​លែង​ល្វែងលើ និង​ក្រោយ មក​ក៏​លែងឃើញ​មានការ​ថត​ស្ទីល បែប​សិច​ស៊ី​នោះ​ទៀត​។ តារា​ស្រី​រូបនេះ​បាន​ចំណាយ លុយ​កែ​ដើមទ្រូង​ឲ្យ​កាន់តែ​សិច​ស៊ី​ខ្លាំង​រហូត​ទទួលបាន​តំណែង​តួឯក​ធ្លាប់​បញ្ជាក់ថា «​ខ្ញុំ​កែ​ដើមទ្រូង ឲ្យ​កាន់​តែមាន​ភាព​សិច​ស៊ី ដើម្បី​ឲ្យ​គាប់ចិត្ដ ដែល​ខ្ញុំ​ស្រឡាញ់​ផង និង​សម​តាម​ទីផ្សារ​សិល្បៈ នា​សតវត្សរ៍​ទី ២១ ផងដែរ​»៕ ដោយ​: សាវ​រក្ស​

 

#