តារា​សម្តែង​ហុងកុង​នាង រ៉ូ​សាន​ណេ តុង ទាត់​ចោលការ​អះអាងថា​នាង​បាន​ទាក់ទង​ជាមួយ​តារា​សម្តែង ហា​វី​ក ឡៅ​

434
ចែករម្លែក

​តារា​សម្តែង​ហុងកុង​នាង រ៉ូ​សាន​ណេ តុង បាន​បដិសេធថា​មិនបាន​ណាត់​ទាក់ទង​ជាមួយ​តារា​សម្តែង ហា​វី​ក ឡៅ ដែល​ធ្លាប់​រៀបការ​ជាមួយ​តារា​ចិន​នាង យ៉ាង មី នោះទេ​។​

​របាយការណ៍​នានា​បានសរសេរថា ឈ្មោះ​ឡាំ​គឺជា​មិត្ត​ដ៏​ល្អ​របស់លោក​ឡៅ​និង​នាង​តុង ហើយ​បាន​ណែនាំ​អ្នក​ទាំងពីរ​ឱ្យ​ស្គាល់គ្នា​នៅឯ​អាហារ​ពេល​ល្ងាច​មួយ​នៅ​ដើម​ឆ្នាំនេះ​។​

​នាង​តុង​បាន​នៅ​លីវ​ចាប់តាំងពី​នាង​បែកបាក់​ជាមួយ​តារា​សម្តែង ចូ​យ ឡ កាលពី​ចុងឆ្នាំ ២០១៧​។ ក្មួយ​ស្រី​របស់​តារា​សម្តែង​កេ​ន តុង រូបនេះ ថ្មីៗ​នេះ​បាន​ជំនួស​តួឯក​ស្រី ជែក​ក្វេ​លីន វ៉ុ​ង នៅក្នុង​ការថត​រឿង​ភាគ​ឡើងវិញ​របស់​ទូរទស្សន៍ TVB គឺ​រឿង Forensic Heroes 4 បន្ទាប់ពី​នាង​វ៉ុ​ង​ជាប់ផុង​ក្នុង​រឿងអាស្រូវ​ផិតក្បត់​ជាមួយ​តារាចម្រៀង អ៊ែន​ឌី ហ៊ុយ កាលពី​ខែមេសា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អះអាងថា លោក​ឡៅ​បាន​នៅ​ជាមួយ​នាង​តុង នៅពេល​នាង​ទៅ​អង់គ្លេស​និង​បារាំង​កាលពី​ប៉ុន្មាន​ខែ​មុន​។​

​នាង​បាន​និយាយថា នាង​មិន​បានគិត​អំពី​ការ​ណាត់ជួប​ជាមួយ​លោក​ឡៅ​ទេ ប៉ុន្តែ​នាង​បាន​បន្ថែមទៀតថា​នាង​នឹងមិន​ជំទាស់​នឹង​ការ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​លែងលះ​និង​មានកូន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង ហា​វី​ក ឡៅ និង នាង រ៉ូ​សាន​ណេ តុង