តារា​សម្តែង​ហុងកុង ណាន់​ស៊ី ស៊ីត រកឃើញ​ជីវិត​រីករាយ​មិន​ធ្លាប់មាន​ពីមុនមក​ជាមួយ​មិត្ត​ប្រុស​អាយុ​ប្អូន​ជាង​ខ្លួន​ដល់​ទៅ ១២ ឆ្នាំ​

1085
ចែករម្លែក

​តារា​សម្តែង​ហុងកុង លោកស្រី ណាន់​ស៊ី ស៊ីត កា​យីន (Nancy Sit Ka Yin) បានគាស់​កកាយ​ឱ្យដឹង​អំពី​ទំនាក់ទំនង​របស់លោក​ស្រី​ជាមួយ​បុរស​ម្នាក់​ដែលមាន​អាយុ​ប្អូន​លោកស្រី​ដល់​ទៅ ១២ ឆ្នាំ​។​

​តារា​សម្តែង​វ័យ ៦៨ ឆ្នាំ​រូបនេះ​បាន​និយាយថា មិត្ត​ប្រុស​របស់​លោកស្រី​បាន​សុំ​លោកស្រី​រៀបការ​២​ដង ប៉ុន្តែ​លោកស្រី​មិនបាន​បដិសេធ ហើយក៏​មិនបាន​ទទួលយក​នោះដែរ​។​

​លោកស្រី ស៊ីត បាន​សារភាពថា លោកស្រី​មានការ​ព្រួយបារម្ភ​អំពី​គម្លាត​អាយុ​និង​អាពាហ៍ពិពាហ៍​បរាជ័យ​ពីមុន​របស់​លោកស្រី​។​

​លោកស្រី​បាន​និយាយថា លោកស្រី​មិន​ចង់​ជួបប្រទះ​ការឈឺចាប់​ក្នុងការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ម្តងទៀត​នោះទេ​។​

​តារា​សម្តែង​ក្នុង​រឿង Virtues of Harmony រូបនេះ​បាន​ព្យាយាម​ប្រាប់​មិត្ត​ប្រុស​របស់​លោកស្រី​ឱ្យ​រៀបការ​និង​មានកូន​ជាមួយ​នារី​ផ្សេងទៀត​។​

​ប៉ុន្តែ​គាត់​បាន​យកឈ្នះ​លើ​បេះដូង​លោកស្រី នៅពេលដែល​គាត់​ប្រញាប់​ទៅ​ចាប់ជើង​ហោះហើរ​ឆ្ពោះទៅកាន់​ទីក្រុង​ហុងកុង គ្រាន់តែ​ឮថា​លោកស្រី​មាន​ជំងឺឆ្លង​លើ​ក្បាលជង្គង់​។​

​កាយវិការ​នេះ​បានធ្វើឱ្យ​លោកស្រី​រំភើបចិត្ត​ជាខ្លាំង ហើយ​ឥឡូវ​លោកស្រី​ស៊ីត​ជឿជាក់ថា​អាយុ​មិនមែនជា​ឧបសគ្គ​ចំពោះ​សេចក្ដីស្រឡាញ់​នោះទេ​។​

​កូនស្រី​ច្បង​របស់​លោកស្រី​ស៊ីត​បាន​និយាយថា ម្តាយ​របស់​នាង​សប្បាយរីករាយ​ជាង​ពេលណាៗ​ទាំងអស់​នាបច្ចុប្បន្ន​នេះ ហើយ​សង្ឃឹមថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​គោរព​គូស្នេហ៍​នេះ និង​ផ្តល់ឱ្យ​ពួកគាត់​នូវពេល​វេ​ល​និង​សេរីភាព​ខ្លះ​ផង​៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​ហុងកុង លោកស្រី ណាន់​ស៊ី ស៊ីត កា​យីន