តារា​សម្តែង​ហុងកុង រ៉ា​យ​ម៉ុ​ន ឡាំ គ្រោង​នឹង​ចង​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​តារា​បង្ហាញ​ម៉ូត​ខោអាវ​ទ្រនាប់ ខា​រី​ណា ចាង​

378
ចែករម្លែក

​ពាក្យ​ចចាមអារ៉ាម​ថា ការសុំ​រៀបការ​របស់លោក​រ៉ា​យ​ម៉ុ​ន ឡាំ ចំពោះ​តារា​បង្ហាញ​ម៉ូត​ឈុត​ខោអាវ​ទ្រនាប់ នាង​ខា​រី​ណា ចាង បានប្រែក្លាយ​ជាការ​ពិត នៅពេល​បណ្តាញ​ផ្សព្វផ្សាយ​រកឃើញ​សេចក្តីជូនដំណឹង​អំពី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។

​វេ​ប​សាយ China Press រាយការណ៍​ថា សេចក្តីជូនដំណឹង​នោះ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦​កញ្ញា បានដាក់​ឈ្មោះ “​ឡាំ រ៉ា​យ​ម៉ុ​ន​” និង “​ចាង ស៊ីន​យូ​” (​ឈ្មោះ​ចិន​របស់​នាង​ចាង​)​។

​ថ្ងៃខែ​ឆ្នាំ​កំណើត​ក៏ត្រូវ​គ្នា​នឹង​ឆ្នាំ​កំណើត​របស់លោក​ឡាំ​និង​នាង​ចាង​ផងដែរ គឺ ១៩៧៩ និង ១៩៩០​។

​ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឡើងជា​យូរ​មកហើយ​ថា ឡាំ ដែលជា​តារា​សម្តែង​នៅ​កំលោះ​ជា​យូរ​ឆ្នាំ បាន​សុំ​នាង​ចាង​រៀបការ​តាំងពី​ខែមិថុនា ហើយ​ថា​គាត់​នឹង​រៀបការ​ជាមួយ​នាង​នៅ​ថ្ងៃ​គម្រប់​ខួបកំណើត​អាយុ​៤០​របស់គាត់​នៅ​ខែធ្នូ​ខាងមុខ​៕ ដោយ ៖ កញ្ញាដាលីស

លោក​ឡាំ​និង​នាង​ចាង​តាម​ដឹង​គ្រោង​រៀបការ​នៅ​ខែធ្នូ​ខាងមុខ