តារា​សម្តែង​ហុងកុង ល្វី​ស គូ រងរបួស​ភ្នែក​ដេរ ៨ ថ្នេរ ខណៈ​កំពុង​ថតកុន​

344

​តារា​សម្តែង​ហុងកុង ល្វី​ស គូ (Louis Koo) វ័យ ៤៧ ឆ្នាំ​បាន​ប្រាប់​អ្នកគាំទ្រ​របស់គាត់​នៅលើ​វេ​ប​សាយ​បណ្តាញ​សង្គម​ចិន Sina Weibo កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ តុលា​ថា រូបគាត់​បាន​រងរបួស​ភ្នែក នៅពេល​ថត​រឿង​មួយ​កាលពីដើម​សប្តាហ៍​នេះ​។​

​លោក​បានសរសេរថា “​សួស្តី​អ្នក​រាល់គ្នា ពីរ​ថ្ងៃមុន ពេល​កំពុង​ថត​នៅ​ស៊័​ង​សាន ខ្ញុំ​បាន​រងរបួស​ភ្នែក​ស្តាំ​ដោយ​ចៃដន្យ ហើយ​វេជ្ជបណ្ឌិត​បាន​ដេរ​ខ្ញុំ ៨ ថ្នេរ​”​។​

​លោក​គូ​បាន​បន្ថែមថា “​ខ្ញុំ​កំពុង​ថត​សម​ឈុត​មួយ​សម្រាប់​រឿង Always Be With You របស់ខ្ញុំ​នៅ​ទីក្រុង​សិន​ចិន​ថ្ងៃស្អែក (​ថ្ងៃ​សៅរ៍​ទី​២៨​តុលា​) ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​មិនអាច​ថត​បានទេ​”​។​

​លោក​គូ​បាន​និយាយថា​គាត់​មាន​អារម្មណ៍​សោកស្តាយ​ដែល​គាត់​មិនអាច​ត្រឡប់មក​ថត​រឿងនេះ​បាន​ហើយ​បាន​សុំទោស​ដល់​អ្នកគាំទ្រ​ដែល​កំពុង​ទន្ទឹងរង់ចាំ​មើល​រឿងនេះ​។​

​លោក​គូ​បាន​បន្ថែមថា​លោក​នឹង​ចំណាយពេល​សម្រាក​ខ្លះ​ហើយ​ផ្តោតលើ​ការ​ជាសះស្បើយ​ឡើងវិញ​ឆាប់ៗ​នេះ​។ លោក​បាន​បន្ថែមថា ត្រូវ​ចំណាយពេល ៣ ទៅ ៤ សប្តាហ៍​ទើប​ជាសះស្បើយ​ទាំងស្រុង​៕ ដោយ៖ កញ្ញាដាលីស

ល្វី​ស​គូ រងរបួស​ភ្នែក​ស្តាំ​ពេល​ថត​រឿង​កាលពី​ថ្ងៃ​សុក្រ