តារា​សម្តែង​ហុងកុង សាយ​ម៉ុ​ន យ៉ាំ មាន​ស្ថានភាព “​នឹងនរ​” បន្ទាប់ពី​ការវះកាត់​ព្យាបាល​របួស​ចាក់​នឹង​កាំបិត​

319
ចែករម្លែក

តារា​សម្តែង​ហុងកុង សាយ​ម៉ុ​ន យ៉ាំ បាន​វិលត្រឡប់​ទៅ​ហុងកុង​វិញ បន្ទាប់ពី​វះកាត់​របួស​អំឡុង​ការវាយប្រហារ​ដោយ​កាំបិត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២០ កក្កដា ខណៈ​គាត់​កំពុង​ចូលរួម​ព្រឹត្តិការណ៍​ឃោសនា​មួយ​នៅ​ចិន​ភាគខាងត្បូង​។

​តារា​សម្តែង​អាយុ ៦៤ ឆ្នាំ​រូបនេះ​គឺជា​ភ្ញៀវ​នៅ​ពិធី​បើក​សម្ភោ​ធ​ហាង​ថ្មី Beijing Easyhome នៅ​ទីក្រុង​ចុង​សាន ខេត្ត​ក្វាង​ទុង នៅពេល​បុរស​ប្រដាប់​ដោយ​កាំបិត​ម្នាក់​រត់​សំដៅ​មករក​គាត់​។​

​គាត់​ត្រូវបាន​ដឹក​ទៅដល់​ហុងកុង​នៅ​យប់​ថ្ងៃ​សៅរ៍ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Adventist Hospital​។

​ប៉ូលិស​ក្រុង​ចុង​សាន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បានកំណត់​អត្តសញ្ញាន​ជនសង្ស័យ​អាយុ​៥៣​ឆ្នាំ​ជា​អ្នកក្រុង​ចុង​សាន​មានឈ្មោះ ចិន ដែល​ប៉ូលិស​និយាយថា​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើតរោគ​វិកលចរិត​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បានឱ្យដឹងថា កាំបិត​ចិតបន្លែ​ត្រូវបាន​ប្រើ​ក្នុងការ​វាយប្រហារ​នេះ ដែល​បណ្តាលឱ្យ​លោក​យ៉ាំ​របួស​រយះ​ទំហំ ២ សង់ទីម៉ែត្រ និង ជម្រៅ ៣ សង់ទីម៉ែត្រ​នៅលើ​ពោះ និង​ដៃ​៕ ដោយ៖​ កញ្ញាដាលីស

លោក​យ៉ាំ​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​បន្ទាប់ពី​វះកាត់​រួច​ដឹក​ទៅដល់​ហុងកុង