តារា​សម្តែង​ហុងកុង អេ​ន​ជី ឈី​វ មិនបាន​ចាស់​សូម្បី​មួយថ្ងៃ​ចាប់តាំងពី​រះ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩៧៣

463
ចែករម្លែក

​ជាមួយ​ស្បែក​ភ្លឺ​រលើបរលោង​និង​រូបរាង​ទាន់សម័យ តារា​សម្តែង​ហុងកុង​នាង អេ​ន​ជី ឈី​វ មើលទៅ​ប្រហែល​នឹកស្មានថា​ជាតា​រា​សម្តែង​វ័យក្មេង​ម្នាក់​កំពុងស្ថិត​ក្នុងអំឡុងពេល​ឡើង​កូត​ខ្លាំង​នៃ​អាជីព​របស់​នាង​។ ប៉ុន្តែ​តាមពិត តារា​កម្ពស់ ១,៦២ ម៉ែត្រ​រូបនេះ​បានបង្ហាញ​មុខ​លើ​កញ្ជក់​ទូរទស្សន៍​ជាង ៤៥ ឆ្នាំ​មកហើយ​។​

​អ្នកគាំទ្រ​បានចាត់ទុក​នាង​ឈី​វ​ដែលមាន​កូន​បីនាក់​រួចហើយ​រូបនេះ ជា “​ទេពធីតា​មិនចេះ​ចាស់​”​។ ពួកគេ​និយាយថា នាង​មិនបាន​ចាស់​សូម្បី​មួយថ្ងៃ ចាប់តាំងពី​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ការប្រកួត​បវរ​កញ្ញា​ក្នុង​ឆ្នាំ ១៩៧៣​។​

​នាង​ឈី​វ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ចុង​បូព៌ា បានចាប់ផ្តើម​ឡើង​កូត បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ នៃ​ការប្រឡង​បវរកញ្ញា​ហុងកុង​នៅ​អាយុ ១៨ ឆ្នាំ​។​

​ដោយបាន​សម្តែង​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ពេញនិយម​រាប់សិប​នៅក្នុង​អាជីព​ដ៏​យូរអង្វែង​របស់​នាង តារា​សម្តែង​ដ៏​ល្បីល្បាញ​រូបនេះ​បាន​ប្រារព្ធ​ខួបកំណើត​គម្រប់ ៦៥ ឆ្នាំ​របស់​នាង​ក្នុង​ខែវិច្ឆិកា​នេះ​។​

​រូបថត​របស់​តារា​សម្តែង​រូបនេះ​ក្នុងឱកាស​បុណ្យខួបកំណើត​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​ជាមួយនឹង​អាហារ​ពេល​ល្ងាច​បានធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាន​សុំ​អាថ៌កំបាំង​ពី​នាង​ក្នុងការ​រក្សា​ភាព​យុវវ័យ​ក្រោយពី​បាន​ចំណាយពេល​ជាង ៤ ទសវត្សរ៍​ក្នុង​អាជីព​សម្តែង​។​

​កើត​ក្នុង​ឆ្នាំ ១៩៥៤ នាង​ឈី​វ​បាន​ក្លាយជា​តារា​ក្នុង​ដួងចិត្ត​ទស្សនកិច្ច​ជន​ក្នុង​រឿង​ភាគ​បុរាណ​ចិន​កា​តាំង​ជាច្រើន ចាប់តាំងពី​នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ដំបូង​ក្នុង​ឆ្នាំ ១៩៧៤​។

​នាង​ចាប់ផ្តើម​ល្បី​ខ្លាំង​គឺ​ក្នុង​ឆ្នាំ ១៩៧៩ បន្ទាប់ពី​សម្តែង​ជា​តួ​ឈ្មោះ ចូ​វ ជី​រូ ដែលជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​ក្បាច់គុន​ដ៏​ល្បី គឺ​រឿង “​ដាវ​សួគ៌​នាគ​ទេព​” សរសេរ​ដោយ​អ្នកនិពន្ធ​ស្លាប់ទៅ​ឈ្មោះ ជីន យ៉ុង​។

​ទាក់ទិន​នឹង​ការថែរក្សា​សម្រស់ នាង​ឈី​វ​និយាយថា នាង​ញ៉ាំ​អាហារ​តិច និង​ត្រូវ​ផឹកទឹក​ផ្លែឈើ​ជាប្រចាំ​រៀងរាល់​ព្រឹក និង ញ៉ាំ​ស៊ុប​រាល់ថ្ងៃ​។ នាង​បាន​បន្ថែមថា “​ខ្ញុំ​ញ៉ាំ​បាយ​និង​មី​ផងដែរ​”​។

​តារា​រូបនេះ​សារភាពថា នាង​នឹង​ឈប់​ញ៉ាំ​នៅពេល​ឆ្អែត ៧០ ភាគរយ ដោយ​អះអាងថា ការអនុវត្ត​បែបនេះ​ជួយ​នាង​រក្សា​រាង​បាន​ស្លី​ម​៕ ដោយ៖ កញ្ញាដាលីស