តារា​សម្តែង​អង់គ្លេស​ជាប់​ក្នុងព្រៃ​ប្រទេស​ថៃ ៣ ថ្ងៃ បន្ទាប់ពី​រអិល​ធ្លាក់​ពី​ទឹកជ្រោះ​

962

​តារា​សម្តែង​អង់គ្លេស​ម្នាក់​ត្រូវបាន​សង្គ្រោះ បន្ទាប់ពី​គាត់​បាន​ជាប់​ក្នុងព្រៃ​នៃ​កោះ​សាមុយ​អស់ ៣​ថ្ងៃ បន្ទាប់ពី​រអិល​ធ្លាក់​ពី​ទឹកជ្រោះ​។ នេះ​បើតាម​ប្រភពព័ត៌មាន​នានា​របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៨ កក្កដា​។​

​កាសែត​ដេលី​មែ​ល​រាយការណ៍​ថា លោក ផូ​ល នី​កូ​ល (Paul Nicholls) ដែល​ល្បី​ក្នុង​រឿង EastEnders បាន​បាក់ជើង​និង​របួស​ជង្គង់​ធ្ងន់ធ្ងរ បន្ទាប់ពី​រអិល​ធ្លាក់​ពី​ទឹកជ្រោះ ខណៈ​គាត់​កំពុង​ដើរ​កម្សាន្ត​នៅ​ទឹកធ្លាក់​ឃុន​ស៊ី ។

​យោងតាម​កាសែត​ដឹ​សាន់ អ្នកភូមិ​ម្នាក់​បានឃើញ​ម៉ូតូ​ទុកចោល​របស់​នី​កូ​ល និង បាន​ជូនដំណឹង​ទៅ​ប៉ូលិស​។ ក្រុម​រុករ​កបាន​ត្រូវដាក់​ពង្រាយ ហើយ​នី​កូ​ល​ត្រូវបាន​រកឃើញ “​សន្លប់​” និង នៅ​ជើង​របស់គាត់​បាន​ថយចុះ​កម្តៅ​យ៉ាងខ្លាំង ដោយសារ​ត្រាំ​ក្នុង​ទឹក​។​

​នី​កូ​ល​បាន​ប្រាប់​កាសែត​ដឹ​សាន់​ថា គាត់​សំណាង​ណាស់​ដែល​នៅរស់​។ គាត់​បន្ថែមថា “​ខ្ញុំ​មាន​ទូរស័ព្ទ​មួយ​នៅជាប់​ខ្លួន ប៉ុន្តែ​ខ្ញុំ​ធ្លាក់ចូល​ទឹក​ពី​ទី​ខ្ពស់​បែបនេះ មិនអាច​ស្រង់​ទូរស័ព្ទ​លិច​ក្នុង​ទឹក​បានទេ​។ គេ​ចំណាយពេល​យូរ​គួរសម​ទើប​រកឃើញ​ខ្ញុំ​។ វា​ជាការ​មើលស្រាល​ដែលថា នេះ​មិនមែនជា​ស្ថានការណ៍​អស្ចារ្យ​។ ខ្ញុំ​មិនមែន​វង្វេងផ្លូវ​ទេ​។ បញ្ហា​គឺ​ខ្ញុំ​មិនអាច​ធ្វើ​បំលាស់​ទី​ចេញពី​ទីនោះ​បាន​។ ខ្ញុំ​បាក់ជើង​ម្ខាង ហើយ​ខ្ញុំ​បាត់​អ​ង្គុ​ញ​ក្បាលជង្គង់​អស់​មួយ​ថែមទៀត​។ ជើង​នេះ​ត្រូវការ​ការវះកាត់​ស្តារឡើងវិញ​ទាំងស្រុង​”​។

​ផែនការ​កំពុង​ត្រូវបាន​រៀបចំឡើង ជាមួយ​ការជួយ​ពី​ស្ថានទូត​អង់គ្លេស​ដើម្បី​ផ្ទេរ​នី​កូ​ល​ទៅ​ព្យាបាល​នៅ​អង់គ្លេស បន្ទាប់ពី​លេចឮ​ដំណឹង​ថា ព្យាបាល​នៅ​កោះ​សាមុយ​នឹង​ចំណាយ​រហូតដល់​ទៅ ១១៧.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

លោក ផូ​ល នី​កូ​ល ត្រូវបាន​សង្គ្រោះ​ចេញពី​ព្រៃ​នៃ​កោះ​សាមុយ