តារា​សម្តែង​អង់គ្លេស លោក យូ​ច ហ្គ្រែ​ន នឹង​រៀបការ​ជា​លើកដំបូង​នៅ​អាយុ ៥៧ ឆ្នាំ​

970
ចែករម្លែក
  • 13
    Shares

​យោងតាម​របាយការណ៍​នានា​បានឱ្យដឹងថា តារា​សម្តែង​និង​ផលិតករ​ភាពយន្ត​អង់គ្លេស លោក យូ​ច ហ្គ្រែ​ន (Hugh Grant) ទីបំផុត​គ្រោង​នឹង​រៀបការ​ជា​លើកដំបូង​នៅ​អាយុ ៥៧ ឆ្នាំ​។​

​កំលោះ​ចាស់ ដែល​ល្បី​ដោយសារ​សម្តែង​ក្នុង​រឿង “Four Weddings and A Funeral” រឿង “Notting Hill” និង រឿង “Paddington 2” នឹង​រៀបការ​ជាមួយ​មិត្តស្រី​យូរ​ឆ្នាំ​របស់គាត់ ឈ្មោះ អាន​ណា អេ​បឺ​ស្តិ​ន (Anna Eberstein) ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ស៊ុយ​អ៊ែត​អាយុ ៣៩ ឆ្នាំ​។ នេះ​បើ​យោងតាម​ប្រភព​ទូរទស្សន៍ BBC រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ឧសភា​។​

​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​គូ​ស្វាមីភរិយា​នេះ​ត្រូវបាន​ចេញផ្សាយ​នៅឯ​ការិយាល័យ​ចុះឈ្មោះ​កេ​ន​ស៊ី​ង​តុ​ន និង​ឆែ​ល​ស៊ី នៅ​ជិត​ផ្ទះ​តម្លៃ ១៣ លាន​ដុល្លារ​របស់​ពួកគេ នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​។​

​កាសែត The Sun បាន​បន្ថែមថា សេចក្តីជូនដំណឹង​ផ្លូវការ​ស្តីពី​អាពាហ៍ពិពាហ៍​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ ត្រូវបាន​បង្ហាញ​នៅលើ​កញ្ចក់​អេក្រង់​នានា​នៅក្នុង​ការិយាល័យ នៅ​សង្កាត់​ឆែ​ល​ស៊ី​៕ ដោយ៖ កញ្ញាដាលីស

លោក យូ​ច ហ្គ្រែ​ន នឹង​រៀបការ​ជាមួយ​នាង អាន​ណា អេ​បឺ​ស្តិ​ន នាពេល​ឆាប់ៗ​ខាងមុខនេះ