តារា​សម្តែង​អាម៉េរិក​នាង បែ​ល​ឡា ថន បង្ហោះ​រូប​ស្រាត​របស់​នាង​លើ​អ៊ី​ន​ធឺ​ណេ​ត បន្ទាប់ពី​ហ៊ែ​ក​ឃើ​គំរាម​ទម្លាយ​រូប​ស្រាត​របស់​នាង​

477
ចែករម្លែក

​នាង​បែ​ល​ឡា ថន (Bella Thorne) បាន​រង​ការគំរាមកំហែង​ពី​ហ៊ែ​ក​ឃើ​ម្នាក់​ដើម្បី​បង្ហាញ​រូបថត​ស្រាត​របស់​តារា​សម្តែង​និង​តារាចម្រៀង​អាម៉េរិក​រូបនេះ​។​

​ប៉ុន្តែ​តារា​វ័យ ២១ ឆ្នាំ​រូបនេះ​មិនបាន​បំពេញ​តាម​ការទាមទារ​របស់​ហ៊ែ​ក​ឃើ​ម្នាក់​នោះទេ ដោយ​ជំនួស​មកវិញ បាន​បង្ហោះ​រូប​ព្រលែង​សុដន់​របស់​នាង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ មិថុនា​។​

​នាង​បាន​សរសេរ​នៅលើ Twitter អម​ជាមួយ​សារ​គំរាម​របស់​ហ៊ែ​ក​ឃើ​យ៉ាង​ដូច្នេះ “​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ ខ្ញុំ​ត្រូវបាន​គេ​គំរាមកំហែង​ជាមួយនឹង​រូប​អាក្រាតកាយ​របស់ខ្ញុំ​ផ្ទាល់​”​។​

​នាង​ថន​បានសរសេរថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ជ្រុល​ពេក​ហើយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​កំពុង​តាមមើល​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​នរណាម្នាក់​បាន​យក​អ្វីមួយ​ពី​ខ្ញុំ ដែល​ខ្ញុំ​ចង់​ឱ្យតែ​មនុស្ស​ពិសេស​ម្នាក់​ប៉ុណ្ណោះ​បានឃើញ​។ អ្នកឯង​មិនអាច​គ្រប់គ្រង​ជីវិត​របស់ខ្ញុំ​បានទេ​។ ខ្ញុំ​បាន​ទុកឱ្យ​បុរស​ម្នាក់នេះ​ឆ្លៀត​កេងចំណេញ​ពី​ខ្ញុំ​យូរ​មកហើយ​។ ខ្ញុំ​បញ្ចេញ​រូប​ស្រាត ព្រោះ​ការសម្រេចចិត្ត​របស់ខ្ញុំ​ឥឡូវនេះ​គឺថា​អ្នកឯង​មិនអាច​យក​រូប​ស្រាត​របស់ខ្ញុំ​មក​គំរាម​ខ្ញុំ​បាន​ទៀតឡើយ​”​។​

​នាង​បាន​បន្ថែមថា “​នេះ​គឺជា​រូបថត​ដែល​គាត់​យកមក​គំរាម​ខ្ញុំ​។ ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ខ្ញុំ​បាន​យំ​ជំនួស​ឱ្យ​ការអបអរ​សៀវភៅ​របស់ខ្ញុំ នៅពេលដែល​កំពុង​ធ្វើ​សៀវភៅ​របស់ខ្ញុំ (​ផ្សព្វផ្សាយ​សៀវភៅ​)”​។​

​នាង​បាន​ស្ថិតនៅ​ទីក្រុង​ញូវយ៉ក​កាលពី​ចុង​សប្ដាហ៍​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ The Life Of A Wannabe Mogul: Mental Disarray ដែល​តាមដាន​បញ្ហា​ផ្ទាល់ខ្លួន​និង​របៀប​រស់នៅ​កាលពី​ក្មេង​របស់​នាង​។​

​អតីត​តារាភាពយន្ត Disney ដែល​និយាយថា​នាង​ត្រូវគេ​រំលោភ​ផ្លូវភេទ​កាលពី​ក្មេង បាន​វាយបក​វិញ ដោយ​ព្រមាន​ទៅ​ហ៊ែ​ក​ឃើ​ថា “​អូ​យ៉េ​ស FBI នឹង​ទៅដល់​ផ្ទះ​របស់​ឯង​ក្នុងពេល​ឆាប់ៗ​នេះហើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​បែ​ល​ឡា ថន