តារា​សម្តែង ជើងចាស់ សរ កេស​រ៉ា ដល់​អាម៉េរិក​បង្ហាញ​វត្តមាន​ក្នុង​មហោស្រព​ភាពយន្ត​ធំ​មួយ​

1180
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង ជើងចាស់ អ្នកស្រី សរ កេស​រ៉ា គ្រាន់តែ​បាន​ឡើង​យន្តហោះ បោះពួយ ទៅដល់​អាម៉េរិក​ភ្លាម គឺ​បានបង្ហាញ​សកម្មភាព​មមាញឹក​ភ្លេ​ត​តែម្តង​។
​ដោយ​អ្នកស្រី​បានបង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​មួយចំនួន ជួបជុំ​ជាមួយ​មិត្ត​ចាស់​នៅ​ទីនោះ ហើយក៏​ត្រូវ​ត្រៀមខ្លួន ចូលរួម​កម្មវិធី មហោស្រព​ភាពយន្ត​ក្រុង​កម្ពុជា​(Cambodia town film festival) ផងដែរ​។

​រូបថត​ជាច្រើន​ត្រូវបាន តារា​សម្តែង អ្នកស្រី សរ កេស​រ៉ា បាន​បង្ហោះ​រូប​ព្រោងព្រាត នៅលើ បណ្តាញ​សង្គម ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញថា តារា​ស្រី​រូបនេះ បាន​បង្អួត​សម្រស់​នៅលើ​ទឹកដី សម្បូរ​ដុល្លារ និង​កំពុងតែ​មមាញឹក​ចូលរួម​កម្មវិធី​បន្តបន្ទាប់ និង​បាន​ត្រៀមខ្លួន​ចូលរួម​កម្មវិធី Cambodia town film festival ដែល​អ្នកស្រី​បាន​យក​រឿង “​ធ្មប់​” ទៅ​បញ្ចាំង​ផងដែរ​៕ ដោយ​: បូ​រិ​ន