តារា​សម្តែង ណាក់ ស្រី​ណា បង្ហាញ​សារ​សុំទោស ផលិតកម្ម​មហាហង្ស​

1296
ចែករម្លែក
  • 30
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្រោយ​ការ​បង្ហោះ​សារ​ហែកកេរ្តិ៍​របស់​ផលិតកម្ម​មហាហង្ស ពី​សំណាក់​តារា​សម្តែង កញ្ញា ណាក់ ស្រី​ណា ពី​បញ្ហា​លុយកាក់​ជំពាក់ជំពិន​គ្នា មិនចេះចប់​មិនចេះហើយ ធ្វើ​ឲ្យ​ថៅកែ​មហាហង្ស ក្តៅស្លឹកត្រចៀក នឹងមាន​បំណង​ប្តឹង​តារា​សម្តែង​រូបនេះ​ទៀតផង​។ ប៉ុន្តែ​អ្វីៗ ត្រូវបាន​ប្រែ​ក្រឡាស់​មកជា​ល្អ​វិញ ក្រោយពេល​ចរចា និង​ស​ម្រូ​ល​កែ​ខ្លឹមសារ ដែល​តារា​សម្តែង​ស្រី​រូបនេះ បង្ហោះ​សារ​សុំទោស​តាម​ហ្វេ​ស​ប៊ុ​ក ដល់​ផលិតកម្ម​មហាហង្ស​។

​កញ្ញា​បាន​បង្ហោះ​សារ​ថា “​ដោយសារ​តែមាន​ការយ​ល់​ច្រឡំ​ទាំងសងខាង រវាង​នាង​ខ្ញុំ​និង​ក្រុមហ៊ុន​មហាហង្ស​កន្លងមក ដែល​បណ្តាល​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យ​ពេជ្រ​មិន​សមរម្យ និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​មហាហង្ស ដូច្នេះ​ក្នុង​ពេលនេះ​នាង​ខ្ញុំ​សូមទោស​លោក​អគ្គនាយក និង ផលិតកម្ម​មហាហង្ស​ផងដែរ ចំពោះ​ការប្រើ​ពាក្យ​ពេជ្រ​មិន​សមរម្យ​ដោយ​ប្រការ​ណាមួយ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​លោក និង​ផលិតកម្ម​របស់លោក​។ ហើយ​នាង​ខ្ញុំ​ក៏​សូម​គោរព​អរគុណ​លោក​អគ្គនាយក​ផងដែរ ដែល​លោក​ព្រម​ផ្តល់​ដំណោះស្រាយ​យ៉ាង​ប្រសើរ​ជូន​ខ្ញុំ​។ ដោយ​ការគោរព​រាប់អាន​ពី​នាង​ខ្ញុំ​”​។

​ជាមួយនឹង​ការ​បង្ហោះ​របស់​នាង ធ្វើ​ឲ្យ​តារា​សិល្បៈ​ភាគច្រើន​មានការ​សាទរ​យ៉ាងខ្លាំង ខណៈដែល​ភាគី​ទាំងពីរ​ឈានដល់​ការសម្រុះសម្រួល ដើម្បី​បញ្ចប់​ចម្រូងចម្រាស់ ដែល​បាន​កើតឡើង នៅក្នុង​រង្វង់​សិល្បៈ​៕

#