តារា​សម្តែង ណូ ជ័យ​រិទ្ធី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដល់​ក្តី​មរណា​

229
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង លោក ណូ ជ័យរ​ទ្ធី ហៅ តូ បានទទួល​មរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ មិនទាន់បាន​ប៉ុន្មាន​ផង​។
​ ​

តាម​សមាគម​សិល្បករ​ខ្មែរ បាន​រាយការណ៍​ឱ្យដឹងថា លោក ណូ ជ័យរ​ទ្ធី បាន​លាក​ចាក​លោក​ហើយ ដោយសារតែ​ស្ថានភាព​ជំងឺ​របស់លោក កាន់តែ​ធ្ងន់ ព្រោះ​លោក កើត​ជំងឺ​ក្រិន​ថ្លើម ។

ពេលនេះ សព​របស់លោក ត្រូវបាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ប្រពៃណី នៅ​វត្ត​ចាក់អង្រែ​ក្រោម ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕ ដោយ​៖ បូ​រិ​ន​