តារា​សម្តែង រុន ណា​កូ ក្រោយ​រូបរាង​ផ្លាស់ប្តូរ​ត្រូវគេ​ថា​កែស​ម្ភ​ស្ស​

1235
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: បន្ទាប់ពី​បង្ហាញ​រូបភាព​មុនពេល​ចូល​ប្រលង និង ក្រោយ​ប្រលង តារា​សម្តែង រុន ណា​កូ ត្រូវបាន​មហាជន​ចោទ​ជា​សំនួ​រថា តារា​សម្តែង​រូបនេះ តើ​មានបាន​ទៅ​វះកាត់​កែ ស​ម្ភ​ស្ស​នៅ​កន្លែង​ណា ឬ​ប្រទេស​ណាខ្លះ​? ចម្លើយ​ត្រូ​បាន​បដិសេដ ព្រោះតែ​លោក​បាន​ប្រាប់ថា ការដែល​រូបរាង​ប្រែប្រួល​គឺ​បណ្តាលមកពី​លោក​មាន​ការឡើង​ទម្ងន់ មាន​សាច់មាន​ឈាម​ជាង​មុន​ប៉ុណ្ណោះ គឺ​មិនបាន​កែកុន​ដូច​គេ​ថា​នោះឡើយ​។

​រុន ណា​កូ ត្រូវបាន​ប្រកាស​ជាប់​ពាន​របស់​គ្រួសារ​តារា​កម្ពុជា ក្នុង​ឈុត​បុរាណ ស័​ក្ដ​សម​ជាងគេ​កាលពីដើម​ខែកក្កដា បាន​ថ្លែង​បញ្ជាក់ថា រូបថត​មុខមាត់​ស្គមស្គាំង​របស់លោក ដែល​បាន​បង្ហោះ​ឡើង គឺជា​សម្រស់​របស់លោក​កាលពី​ប្រមាណ​ជា​៣​ឆ្នាំមុន ក្នុងពេលដែល​លោក​ចូលរួម​លើកដំបូងៗ​ជាមួយនឹង​គ្រួសារ​តារា​កម្ពុជា​កាលពី​ដើមខែ​មេសា ក្នុង​ឆ្នាំ​២០១៦ នៅ​ក្រុង​តាខ្មៅ ក្នុង​វិទ្យាល័យ​មួយ​។ លោក​បាន​បន្ថែមថា បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​មិនទាន់​ដល់​បី​ឆ្នាំ​ស្រួលបួល​ផង តែ​កត់សម្គាល់ថា សម្រស់​របស់​ម្ចាស់​ពាន​រូបនេះ គឺ​ខុសគ្នា​មេឃ និង​ដី ទាំង​ទម្រង់​មុខ និង​សម្រស់​សាច់ឈាម​ទាំងស្រុង​។​

​រូប​តារា​សម្តែង រុន ណា​កូ បច្ចុប្បន្ន​។

​យ៉ាងណាមិញ និស្សិត​ពេទ្យ​ប្រចាំ​នៅ​ខេត្តកំពត​រូបនេះ ប្រកាសថា ខ្លួន​មិនបាន​កែកុន​សម្រស់​តាម​បច្ចេកទេស​វិទ្យាសាស្ត្រ​នោះទេ គឺ​សម្រស់​ដែល​ខ្លួន​ប្រែប្រួល​កើតឡើង​ដោយសារតែ​ចេះ​រៀបចំខ្លួន ធាត់​ជាង​មុន និង​ការហាត់​ប្រាណ​អោយ​ឡើង​មាឌ​ជាង​មុន​ប៉ុណ្ណោះ​។ លោក​ក៏​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​នឹង​សម្រស់​កាលពី​អតីតកាល​របស់ខ្លួន​ផងដែរ ខណៈដែល​លោក​ប្រកាសថា នេះ​ជា​សម្រស់​កាលពី​មិនទាន់​ស្គាល់​ច្បាស់​ពី​សិល្បៈ​ច្បាស់លាស់​របស់លោក តែ​លោក​បានទទួល​ការស្រឡាញ់​រាប់អាន​គួរអោយ​សរសើរ​ពី​សំណាក់​តារា​ល្បីៗ​ក្នុង​ក្រុម​ក្នុងពេល​ចូលរួម​នោះ មិន​ចាញ់​ក្នុងពេលដែល​លោក​ក៏មាន​កេរ្តិ៍ឈ្មោះ​នាពេលនេះ​៕ ល​

​រូប​តារា​សម្តែង រុន ណា​កូ កាលពីមុន​។