តារា​សម្តែង សុឹម ស្រី​និ​ច ថត​សិច​ស៊ី​ខ្លាំង​!

12597
ចែករម្លែក

​ភ្នំពេញៈ លើ​បណ្តាញ​សង្គម​និង​បណ្តាសារ​ព័ត៌មាន​ភ្ញាក់ផ្អើល​នឹង​តារា​សម្តែង​កញ្ញា សុឹម ស្រី​និ​ច ដែល​ថត​សិច​ស៊ី​រោលរាល​ខ្លាំង​ជាមួយ​ប្រុស​ស្អាត​ជាច្រើន​សន្លឹក ។ មហាជនបានឃើញ​សកម្មភាព​ថ្មី​បែបនេះ​ជា​លើកដំបូង​។

​តារា​ស្រី​រូបនេះ​លេង​បញ្ចេញ​ឈុត​សិច​ស៊ី ឱបរឹត​ជាមួយ​តួ​ប្រុស​យ៉ាង​ស្និទ្ធ​ បង្ក​ការ​ភ្ញាក់ផ្អើល​សម្បើម​លើ​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃនេះ ខណៈ​កញ្ញា ស៊ឹម ស្រី​និ​ច ទើបតែ​ទទួលតំណែងឯក​ស្រី​រឿង​ភាគពី​ស្ថានីយទូរទស្សន៍​លេខ​៥ ថ្មីៗ​នេះ​។​

​ជាមួយគ្នា​នោះ​តារា​វ័យក្មេង​រូបនេះ បាន​សរសេរ​បកស្រាយ​ថា “​សូម​ជម្រាប​ឲ្យ​ត្រង់ណា​ បើ​តួ​ប្រុស​មិនមែនជា​រូបគាត់​ទេ ​ក៏​មិនមាន​វត្តមាន​ខ្ញុំ​ក្នុង concept ថតរូប​មួយ​នេះ promote for Indra Production ដែរ Leng Noreak Mongkul Bong Beemedia ។ តាមដែល​នាង​ខ្ញុំ​និង​ក្រុមការងារ​បាន​មើល comment របស់​ពុក​ម៉ែ​បងប្អូន​ហើយ ​ឃើញថា ពួកគាត់​បើក​ចិត្ត​ទទួលស្គាល់​រូប​ពួក​ខ្ញុំ​ទាំងពីរ​អ្នក​គ្រប់ concept ដែល​ពួក​ខ្ញុំ​បានធ្វើ​កន្លងមក ​រួមទាំង​រូបថត​ទាំងនេះ​ផងដែរ​មិនដែល​គិតថា​ចង់​លើសលស់​ពីនេះ​ទេ​”​។

​កញ្ញា ស៊ឹម ស្រី​និ​ច បាន​បញ្ជាក់ថា ពួកគាត់​មិនមែន​ចិត្តចង្អៀត​ទេ​បើ​ថតរូប​បែបនេះ ហើយ​ពីមុន​ប្លែក​ផ្សេង​ ហើយ​ទៅមុខ​ក៏​ប្លែក​ជាង​ពីនេះ​ទៀត​នោះ ​អាច​និយាយថា​ពួកយើងមិនមែន​សិច​ស៊ី​គ្រប់ពេល ​ទើប​មាន​ភាគតិច​ក្នុងការ​រិះគន់ និង​ភាគច្រើន​ប្លែ​ក​ភ្នែក​តែប៉ុណ្ណោះ គ្រប់យ៉ាង​ពួក​ខ្ញុំ​ទទួល​ទាំងអស់​។ សូម​អរគុណ​សម្រាប់​ការគាំទ្រ​ឲ្យ​ពួកយើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទោះបី​មិនទាន់​លំដាប់​ តែ​ពួកយើង​ក៏​ធ្លាប់បាន​ប្រឹង​ពី​ចំណុចសូន្យ​មក​ដែរ ។ អរគុណ ។​

​សូមបញ្ជាក់ថា កញ្ញា ស៊ឹម ស្រី​និ​ច ជា​តារា​វ័យក្មេង​មួយ​មាន​រូប​សម្រស់​និង​រាង​ស្អាត​។ មុខមាត់​ក៏​បែប​កូនកាត់​ថែមទៀត​។​នាង​ត្រូវបាន​ស្ថានីយទូរទស្សន៍​លេខ​៥​លើក​ជា​តួឯក​ស្រី​ក្នុង​រឿង “​កញ្ញា​ជើង​ខ្លាំង​” ជាមួយ​តួ​ប្រុស​រូប​សង្ហា​លោក សាន់​នី​។ រូបថត​ជាច្រើនដែល​បង្ហោះ​ពី​សកម្មភាព​បែប​រោលរាល​ឱប​គ្នា​យ៉ាង​ស្អិតល្មួ​ត​នោះ​កំពុងតែ​ធ្វើ​ឲ្យទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ជាពិសេស​ប្រុសៗ​ក៏​ពេញចិត្ត​រូបរាង​ស្លី​ម​ ជាមួយ​ការបញ្ចេញ​ដើមទ្រូង​របស់​នាង​៕ ដោយៈ បូ​រិ​ន​/Ha