តារា​សម្តែង អាល់​លី​សុន ម៉ាក់ ដែល​ជាប់ចោទ​ពីបទ​ជួញដូរ​ផ្លូវភេទ បង់លុយ ៥ លាន​ដុល្លារ សុំ​ជាប់ឃុំ​នៅក្នុង​ផ្ទះ​

1143
ចែករម្លែក
  • 19
    Shares

​មេដឹកនាំ​បណ្តោះអាសន្ន​នៃ​ក្រុម​លទ្ធិ​សាសនា​ដ៏​សម្ងាត់​មួយ​ហៅថា Nxivm ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ទីភ្នាក់ងារ FBI កាលពី​សប្តាហ៍​មុន​និង​រង​ការចោទប្រកាន់​របស់​ស​ហ​ព័ន្ធ ឥឡូវ​បាន​ចេញពី​គុក​ហើយ​។​

​នាង អាល់​លី​សុន ម៉ាក់ (Allison Mack) ត្រូវបាន​ដោះលែង​ដោយ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ ៥ លាន​ដុល្លារ ហើយ​ត្រូវបាន​បង្គាប់​ឱ្យ​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​សមាជិក​ក្រុម​និកាយ​សាសនា Nxivm សម្រាប់​ជា​លក្ខខណ្ឌ​។​

​តារា​ស្រី​ក្នុង​រឿង Smallville រូបនេះ​ឃើញ​ដើរ​ចេញពី​តុលាការ​សហព័ន្ធ​ប្រ៊ូ​ក​ឃ្លី​ន ជាមួយ​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​នាង បន្ទាប់មក នាង​បាន​ដើរ​ឆ្លងកាត់​ក្រុម​អ្នក​ថតរូប​និង​អ្នកយកព័ត៌មាន ដែល​កំពុង​រង់ចាំ​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ការហាមឃាត់​ការទាក់ទង​នេះ រួមបញ្ចូល​ទាំង នាង នី​ក​គី គ្លី​ន (Nicki Clyne) ដែលជា​ប្រពន្ធ​របស់​នាង ម៉ាក់ (​ស្រឡាញ់​ភេទ​ដូចគ្នា​) និង​មិនដឹងថា​តើ​នាង​នៅតែ​ជា​សមាជិក​នៃ​ក្រុម​និកាយ​សាសនា​នេះ​ទៀត​ឬ​យ៉ាងណា​នោះទេ​។​

​ការប្រាស្រ័យ​ទាក់ទង​របស់​នាង​តាមរយៈ​ទូរស័ព្ទ​ចល័ត​និង​អន​ឡាញ​នឹងត្រូវ​ដាក់​កំហិត​បានត្រឹមតែ​មេធាវី​របស់​នាង ហើយ​នាង​នឹងត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ នៅផ្ទះ​ម្តាយ​របស់​នាង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​នាង​ក៏​នឹងត្រូវ​បង្ខំ​ឱ្យ​ពាក់​ខ្សែដៃ​តាមដាន​អេ​ឡិច​ត្រូ​និ​ច ដែល​គេ​បំពាក់​ឱ្យ​នាង មុនពេល​នាង​ដើរ​ចេញពី​មជ្ឈមណ្ឌល​ឃុំឃាំង​របស់​ក្រុង​នៅ​តំបន់​ប្រ៊ូ​ក​គ្លី​ន​នៃ​ទីក្រុង​ញូវយ៉ក​ផងដែរ​។​

​នាង អាល់​លី​សុន ម៉ាក់ ត្រូវបាន​ចោទប្រកាន់​ពីរ​ករណី​នៃ​បទល្មើស​ទាក់​ទាង​ការជួញដូរ​ផ្លូវភេទ និង មួយ​បទល្មើស​ទៀត​ទាក់ទង​ការ​សមគំនិត​គ្នា​បង្ខំ​ស្រីៗ​ឱ្យធ្វើ​ការ​ជា​ទាសករ​ផ្លូវភេទ​នៅក្នុង​ក្រុម​និកាយ​សាសនា Nxivm៕  ដោយ៖ កញ្ញាដាលីស

នាង អាល់​លី​សុន ម៉ាក់ បង់លុយ ៥ លាន​ដុល្លារ​ដើម្បី​ជាប់គុក​នៅក្នុង​ផ្ទះ​ជំនួស​វិញ