តារា​សម្តែង អ៊ុង ដេវីត មាន​ផលិតកម្ម​ពីរ​កំពុង​ចែចូវ​

726

(​ភ្នំពេញ​៖) តារា​សម្តែង អ៊ុង ដេវីត កំពុងតែ​ត្រៀមខ្លួន​ជាមួយនិង​ឱកាស​សម្តែង​រឿង​ថ្មីៗ​ពីរ​ផ្សេងទៀត ដែល​នឹង​ខិត​ចូលមក​ខណៈដែល​តារា​រូបនេះ​នៅ​មិនទាន់​រំពឹងថា ខ្លួន​អាច​ឈោង​បាន​តំណែង​តួឯក ឬ​តួរង​បន្តទៀត​នោះទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រុស​ស្អាត​រូប​សង្ហារ​នេះ​នៅតែ​ប្តេជ្ញាចិត្ត​ប្រឡូក​ក្នុង​វិស័យ សិល្បៈ​មិន​រាថយ​មិន​ប្រកាន់ខ្លួន​ជា​តួ​សម្តែង​បែបណា​នោះឡើយ​។
​ ​
​ចេញពី​ប្រុស​ស្អាត​ជំនា​ន់ទី​១៥ Freshie Boy អ៊ុង ដេវីត ទើបតែ​ចាប់ផ្តើម​ប្រឡូក​ក្នុង​សិល្បៈ​បាន ប្រហែលជា​មួយឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កិត្តិនាម​របស់គេ​ក្នុង​សិល្បៈ​បែរជា​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ដេវីត បាន​បង្ហើប​ប្រាប់ថា ថ្មីៗ​នេះ​មាន​ផលិតកម្ម​ពីរ​កំពុងតែ​ចែចូវ​ទាក់ទង​ចុះ​កុងត្រា​សម្តែង​រឿង​ភាគ តែ​សាច់រឿង និង​សម្តែង​ជា​តួអង្គ​បែបណា​នោះ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​។ ត្បិត​តារា​ប្រុស​រូបនេះ កំពុងតែ​មមាញឹក​ជាមួយ​ការសិក្សា និង​នៅ​រារែក​ចិត្ត​មិនទាន់​សម្រេចចិត្ត​ក៍​ព្រោះតែ​ខ្លាច​ជាន់​ម៉ោង ការសិក្សា​។
​ ​
​ដេវីត និយាយថា “​ខ្ញុំ​ជាប់​រៀន​និង​សម្តែង​ផង​អីចឹង​ខ្លាច​អត់​មាន​ពេល​ឲ្យ​គេ តែ​ខ្ញុំ​នឹង​លៃលក​ពេល ទំនេរ​ពី​ការសិក្សា​និង​ទៅ​សម្តែង​។​ព្រោះ​មិនអាច​ចោល​បានទេ​ខ្ញុំ​ស្រឡាញ់​ទាំង​ការងារ​និង​ការសិក្សា​ដូច្នេះ​មិន​ចង់​បាត់បង់​មួយណា​ឡើយ​”​។ ដេវីដ នៅតែ​ប្រកាន់​ជំហរ​ថា ទោះបីជា​រវល់​ការសិក្សា​យ៉ាងណា រូបគេ​នៅតែ​ឆ្លៀត​ម៉ោង​ទំនេរ​និង​និយាយ​ជាមួយ​ផលិតករ​ដើម្បី​ឲ្យ​គាត់​អនុគ្រោះ​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​ឲ្យ​បាន​ការងារ​ធ្វើ​។
​ ​
​តារា​សម្តែង អ៊ុង ដេវីត ធ្លាប់បាន​សម្តែង​រឿង​តំបូងបង្អស់​របស់ខ្លួន​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ បាយ័ន រឿង “​សន្យា​ជាតិ​មុន​”​ដែល​ទើបតែ​បញ្ចប់​ការចាក់ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​។​ដោយ​មើលឃើញ​ពី​ទេពកោសល្យ​សម្តែង​ដែល​ទទួលបាន​ពី​អ្នកគាំទ្រ យ៉ាងច្រើន​គួរសម ខណៈដែល​តួអង្គ​ថ្មីថ្មោង​ក្តី​តែ ដេវីត មាន​ទីផ្សារ​សិល្បៈ​ជា​ហូរហែរ ក្រៅពី​សម្តែង​រឿង​គេ​ក៍បាន​សម្តែង MV ល្បីៗ​ផងដែរ​៕ ​ដោយៈ បញ្ញា​សាស្ត្រ​

​ ​តារា​សម្តែង អ៊ុង ដេវីត​
​ ​តារា​សម្តែង អ៊ុង ដេវីត​