តារា​សិច​រុស្ស៊ី​មាន​គម្រោង​ឈរឈ្មោះ​ប្រជែង​តំណែង​អភិបាលក្រុង​

627
ចែករម្លែក
  • 1
    Share

​តារា​សិច​រុស្ស៊ី​ម្នាក់ ដែល​ចាប់ផ្តើម​ល្បី​រន្ទឺ​បន្ទាប់ពី​ចូលរួម​នៅ​កម្មវិធី​កម្សាន្ត​ដ៏​ពេញនិយម​មួយ បានប្រកាស​ផែនការ​ចូលរួម​ក្នុងការ​ប្រណាំងប្រជែង​កៅអី​អភិបាលក្រុង​នៅក្នុង​ទីក្រុង​កំណើត​ម៉ួ​ម៉ាន់ (Murmansk) របស់​នាង​នៅ​ប្រទេស​រុស្ស៊ី​ភាគ​ខាងជើង​។​

​ដោយ​មិន​បង្អង់​ពេល​យូរ នាង អេ​លី​ណា បឺ​កូ​វ៉ា (Elena Berkova) បាន​សួរ​អ្នកគាំទ្រ​របស់​នាង​នៅលើ Instagram នៅក្នុង​តំបន់​របស់​នាង​អំពី​ការលំបាក​របស់​ពួកគេ​។ នាង​បាន​សរសេរ​នៅលើ Instagram ថា “​តើ​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​កំពុង​ប្រឈម​នៅក្នុង​ទីក្រុង​របស់​អ្នក​? តើ​រឿង​ទាក់ទង​នឹង​មណ្ឌល​ថែទាំ​កុមារ​និង​មនុស្ស​ចាស់ សាលា ការតាំង​ទីលំនៅ មន្ទីរពេទ្យ …​យ៉ាងម៉េច​ដែរ​? ខ្ញុំ​ចង់ដឹង​អំពី​ជីវិត​ប្រចាំថ្ងៃ​នៅ​ទីក្រុង​ម៉ួ​ម៉ាន់​! ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ហើយ​”​។​

​និយាយ​ទៅកាន់​វិទ្យុ​ក្នុងស្រុក នាង​បឺ​កូ​វ៉ា​បាន​សន្យាថា​នឹង​បង្ហាញ​នូវ​កម្មវិធី​នយោបាយ​និង​ជំហរ​របស់​នាង​អំពី​បញ្ហា​ក្នុង​តំបន់​របស់​នាង​ឆាប់ៗ​នេះ​នៅពេលណា​ដែល​ការសម្រេចចិត្ត​របស់​នា​ង​បានធ្វើ​រួចរាល់​។​

​ត្បិត​អ្នក​បញ្ចេញមតិ​ភាគច្រើន​សម្តែង​មន្ទិលសង្ស័យ ក៏ប៉ុន្តែ​នាង​បឺ​កូ​វ៉ា​បាន​ចិញ្ចឹម​មហិច្ឆតា​ក្នុង​ការចាប់​អាជីព​នយោបាយ​ជា​យូរ​មកហើយ​។ ក្នុង​ឆ្នាំ ២០០៩ នាង​បានប្រកាសថា​នាង​នឹង​ឈរឈ្មោះ​សម្រាប់​តំណែង​ចៅហ្វាយក្រុង​នៅ​ទីក្រុង​សូ​ជី​នៅ​ភាគខាងត្បូង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ផ្សាយ​វីដេអូ​ឃោសនា​មួយ​ទៀតផង ប៉ុន្តែ​មិនដែល​បាន​ចុះឈ្មោះ​ប្រជែង​តំណែង​នោះទេ​។​

​នៅ​ឆ្នាំ ២០១៧ នាង​បានប្រកាស​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨​។ តារា​សម្តែង​រូបនេះ​បាន​សន្យាថា​នឹង​ណែនាំ​ការប្រឡង​អំពី​ការយល់ដឹង​ទាក់ទិន​ផ្លូវភេទ​នៅក្នុង​សាលារៀន​និង​ដាក់ទោស​ប្រហារជីវិត​ចំពោះ​បទល្មើស​យាយី​ផ្លូវភេទ​។ ប៉ុន្តែ​ខណៈដែល​ច្បាប់​រុស្ស៊ី​កំណត់​អាយុ​អប្បបរមា​សម្រាប់​បេក្ខជន​ប្រធានាធិបតី​នៅ​អាយុ ៣៥ ឆ្នាំ នាង​បឺ​កូ​វ៉ា អាយុ ៣២ ឆ្នាំ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ឈរឈ្មោះ​បោះឆ្នោត​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

តារា​សិច អេ​លី​ណា បឺ​កូ​វ៉ា