តារា​សិច​ស៊ី​ថតរូប​ជាមួយ​ត្រី​ក្នុង​បន្ទប់ទឹក​កំពុង​ទាក់ទាញ​អ្នកគាំទ្រ​នៅ​ជប៉ុន​

341
ចែករម្លែក
  • 1
    Share

​យោងទៅតាម​នាង​ស៊ី​ហូ​មី យ៉ូ​ស៊ី​ណូ (Shihomi Yoshino) ខ្លួន​នាង​ផ្ទាល់​បានឱ្យដឹងថា អ្វីៗ​ដែលមាន​នៅក្នុង​បន្ទប់ទឹក​របស់​នាង​គឺ​មិនមាន​ក្លិន​យ៉ាប់​នោះទេ ដោយសារតែ​វិធី​ដែល​នាង​បានរៀបចំ​ពួកវា និង​ថែមទាំង​បាន​ចែករំលែក​រូបមន្ត​រៀបចំ​នេះ​ជាមួយ​អ្នកគាំទ្រ​របស់​នាង​ទៀតផង​។​

​យោងតាម​របាយការណ៍​របស់​វេ​ប​សាយ SoraNews24 បានឱ្យដឹងថា នាង​យ៉ូ​ស៊ី​ណូ ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​យុវវ័យ​មកពី​ប្រទេស​ជប៉ុន​ល្បី​ខាង​ថតរូប​សិច​ស៊ី​របស់​នាង​នៅលើ​បណ្តាញ​សង្គម បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន​លើ​អ៊ី​ន​ធឺ​ណេ​តរបស់​នាង​ជាមួយនឹង​ការ​ពញ្ញាក់​អារម្មណ៍​ថ្មី​មិនធម្មតា​។​

​ជាជាង​គ្រាន់តែ​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​របស់​នាង​ជាមួយនឹង​រូបភាព​សិច​ស៊ី​របស់​នាង នាង​បាន​បបួល​អ្នកគាំទ្រ​ឱ្យមើល​នៅក្នុង​បន្ទប់ទឹក​ផ្ទាល់​របស់​នាង ដែល​តាំង​សុទ្ធតែ​ត្រី​នៅក្នុង​នោះ​។​

​បន្ទាប់មក នាង​បាន​ថតរូប​សិច​ស៊ី​ជាមួយ​ត្រី​ហាល​ទាំងអស់នោះ ដោយ​ថែមទាំង​យក​រូបថត​មួយ​ក្នុងចំណោម​នោះ​ធ្វើជា​រូប Profile លើ​បណ្តាញ​សង្គម​របស់​នាង​ទៀតផង​។

​យោងតាម​វេ​ប​សាយ​ខាងលើ​បានឱ្យដឹងថា នាង​យ៉ូ​ស៊ី​ណូ​ខ្លួន​នាង​ផ្ទាល់​បាន​និយាយថា វា​មិន​គ្រាន់តែ​ជាការ​ពញ្ញាក់​អារម្មណ៍​ជា​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ចំណង់​ចំណូលចិត្ត​ពិត​ប្រា​ដក​របស់​នាង​ចំពោះ​ត្រី​និង​ការចាប់​ត្រី​ផងដែរ​។

​ហើយ​ខណៈដែល​អ្នកគាំទ្រ​ឆ្ងល់​ថា​តើ​ក្នុង​បន្ទប់​ទឹកនឹង​ធុំក្លិន​ឆ្អាប​យ៉ាងដូចម្តេចខ្លះ​នោះ នាង​យ៉ូ​ស៊ី​ណូ​បាន​ពន្យល់ថា​វា​មិនមែនជា​បញ្ហា​ទេ ព្រោះ​នាង​បានរៀបចំ​ត្រី​នេះ​បាន​យ៉ាង​ល្អជា​មុន​រួចហើយ​។

​នាង​បាន​ណែនាំ​ថា “​កាយ​គ្រឿងក្នុង​និង​ឈាម​ចេញពី​ទ្រនុង​ឆ្អឹង​របស់​វា​ចេញ​ឱ្យអស់​។ ខ្ញុំ​ប្រើ​ច្រាស​ដុសធ្មេញ​ដើម្បី​កម្ចាត់​ចោល​ឈាម​ឆ្អាប​ចេញ​ឱ្យអស់​។ បន្ទាប់មក​ស្រុះ​ត្រី​ក្នុង​ទឹក​មួយ​លីត្រ​ជាមួយ​អំបិល ១៥០ ក្រាម ស្ករ ២ ស្លាបព្រា​និង​សឹ្ល​ក​រុក្ខជាតិ​ខ្លះៗ (​លើក​នេះ​ខ្ញុំ​ប្រើ​ស្លឹក​បេ និង​ស្លឹក​បា​ស៊ី​ល​) មុនពេល​ទុក​វា​ចោល​មួយ​យប់​ដើម្បីឱ្យ​ស្ងួត​”៕ ដោយ៖ កញ្ញាដាលីស

នាង​ស៊ី​ហូ​មី យ៉ូ​ស៊ី​ណូ​ថតរូប​សិច​ស៊ី​ជាមួយ​ត្រី​ក្នុង​បន្ទប់ទឹក​របស់​នាង