តារា​សិច​ស៊ី ណា​តា​យ៉ា មិនធម្មតា​មែន​ស្ងាត់ៗ​សម្ពោធ​ផ្លូវការ​ផលិតផល​ថ្មី​មួយ

727
ចែករម្លែក

ភ្នំពេញ​៖ ស្ងាត់ៗ តារា​សម្តែង​និង​ម៉ូ​ដែល​សិច​ស៊ី​ដ៏​ល្បី​កញ្ញា ណា​តា​យ៉ា បានរៀបចំ​ពិធី សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ខូ​ឡា​ជេន​ពី​ប្រទេស​ជប៉ុន​ដែល​នាង​បាន​នាំចូល​ស្រុក ខ្មែរ​យកមក​លក់ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។

​ពិតជា​អស្ចារ្យ​មែន​តារា​ល្បី​រូបនេះ​បានប្រកាស​នូវ​ផលិត​របស់​នាង​នាំចូល​ជា​ផ្លូវការ ក្រោម​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​ដើម្បីឱ្យ​នារី​ខ្មែរ​យើង​កាន់តែ មាន​សម្រស់​ស្អាត ឬ ស្អាត​ដូចជា ណា​តា​យ៉ា ដែល​កំពុង​តែមាន​ប្រជាប្រិយភាព ពេលនេះ​។

​តារា​សម្តែង​ស្រី​មុខមាត់​ស្អាត​មិន​ចាញ់​បរទេស​រូបនេះ​បាន​ថ្លែងថា បើ​មិត្ត​នារីៗ ឬ​ស្រីៗ ចង់​ស្អាត និង​មាន​សុខភាព​ល្អ ដូច​នាង អាច​ជ្រើសរើស​បាន​ផលិតផល​របស់​នាង ពីព្រោះ​នាង​បាន​ប្រើប្រាស់​ផលិតផល​អស់​រាប់​ឆ្នាំ​មកហើយ ។ ជាមួយគ្នា​នោះ​មិត្ត សិល្បៈ​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​របស់​នាង​ស្គាល់​ផលិតផល​នាង​ហើយ​ចង់​ស្អាត​នោះ សូម​យក​ប្រើប្រាស់​និង​គាំទ្រ​។

​សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​នាង​នោះ វត្តមាន​តារា​ល្បីៗ​ជាច្រើន​នាក់ បាន​ចូលរួម​អបអរ​ចំពោះ​ការរីកចម្រើន​របស់​តារា​សម្តែង ណា​តា​យ៉ា ក្លាយជា​ថៅកែ ស្រី​នាំចូល​ផលិតផល​របស់​ជប៉ុន​។

​កញ្ញា ណា​តា​យ៉ា ជា​តារា​សម្តែង និង តារា​បង្ហាញ​ម៉ូត ដែលមាន​រូប​ស្លី​ម និង​មុខមាត់ ដូច​កូនកាត់ ឬ អាចនិយាយបាន​ថា​នាង​មាន​រូប​សម្រស់​ដូច​ទៅ​តារា​បរទេស​ខណៈ នាង​មាន​ប្រជាប្រិយ​ក្នុង​រឿង​ភាគ​ជាច្រើន​លើ​កញ្ចក់​ទូរទស្សន៍ ៕ ដោយៈ បូ​រិ​ន​