តារា​សិច​ស៊ី រ៉ា​ឌី បញ្ចេញ​បទ​ចម្រៀង​ថ្មី​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ជាច្រើន​ចាប់អារម្មណ៍​

592

​ភ្នំពេញ​៖ តារាចម្រៀង​ពន្លក​ថ្មី​ទើប​រះ​លើ​វិថី​សិល្ប​:​ប្រមាណ​ពីរ​ឆ្នាំ​គឺ កញ្ញា រ៉ា​ឌី បានបង្ហាញ តម្រុយ​ថា​ខ្លួន​មានបំណង​ចង់​ក្លាយជា​តារាចម្រៀង​ល្បី​ហើយ​ថ្មីៗ​នេះ​កញ្ញា​បានបង្ហាញ​ស្នាដៃ ផលិត​បទ​ចម្រៀង “​ស្អប់​អតីត​” ធ្វើ​ឲ្យ​ផលិតកម្ម​មួយចំនួន​មាន ការចាប់អារម្មណ៍​ទៅលើ​ទឹកដម សំនៀង​របស់​នាង ស្របពេល​ដែល​នាង​ផ្ទាល់ ក៏​ចង់​មាន​ទ្រនំ​មួយ​ផ្ទាល់ខ្លួន​ដែរ​។​

​តារាចម្រៀង និង​តារា​សម្តែង កញ្ញា រ៉ា​ឌី បាន​ប្រាប់​ឲ្យ​ដឹងថា រយៈពេល​ពីរ​ឆ្នាំ​ហើយ ដែល​នាង​ប្រឡូក ក្នុង​វិថី​សិល្បៈ​ហើយ​បាន​ចាប់យក​អាជីព​ជាតា​រា​សម្តែង និង​ធ្លាប់បាន​សម្តែង​រឿង “​ស្រទន់​មន្ត​ស្នេហ៍​” ដែល​ទស្សនិកជន​បាន​ស្គាល់​នាង​ច្រើន​និង​មានរឿង​ជាច្រើន​ទៀត​។
​ស្រប​ពេលដែល​ការងារ​សម្តែង​ជោគជ័យ​នាង ក៏បាន​ងាក​ទៅ​ចាប់​អាជីព​តារាចម្រៀង​បន្ថែម ដោយ​នាង​បាន​បង្ហើរ​សំនៀង តាមរយ​:​បទ Original song និង Cover បទ​ចម្រៀង​បាន ចំនួន​៣​បទ​។​

​តារាចម្រៀង​ពន្លក​ថ្មី រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា បទ​ចម្រៀង ដែល​នាង​ច្រៀង គឺមាន ចំណងជើង​ថា “២​នាក់​រហូត​” , បទ “​ទ្រនំ​ស្នេហ៍​កម្ម​” និង​បទ​មួយទៀត ជា​បទ Cover បទ “​ស្អប់​អតីត​” ដែល​ទើបតែ​ចេញ​ថ្មីៗ​នេះ មានការ​គាំទ្រ​ច្រើន ហើយ​ទស្សនិកជន​ក៏​ស្គាល់ នាង​កាន់តែច្រើន​។​

​កញ្ញា រ៉ា​ឌី បន្តថា ដោយសារតែ​មានការ​គាំទ្រ​ច្រើនបែប​នេះហើយ ទើប​នាង​មាន​មហិច្ឆតា​ថា ប្រសិនបើ​នាង​មានឱកាស​ចូល​ជ្រក​ផលិតកម្ម​ណាមួយ​នាង​នឹង​បង្ហាញ​សមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​៕ ដោយ​: បូ​រិ​ន