តារា​សិច ជេស​ស៊ីកា ជេ​ម៉េ​ស ប្រទះឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​

420
ចែករម្លែក

​តារា​សិច​នាង ជេស​ស៊ីកា ជេ​ម៉េ​ស (Jessica Jaymes) ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅផ្ទះ​របស់​នាង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នាង​មាន​អាយុ ៤០ ឆ្នាំ​។​

​យោងតាម​សារព័ត៌មាន TMZ បានឱ្យដឹងថា មិត្តភក្តិ​ម្នាក់​បាន​ទៅ​មើល​តារា​សិច​រូបនេះ​នៅឯ​ផ្ទះ​របស់​នាង​នៅ​ទីក្រុង​សាន់​ហ្វើ​ណាន់​ដូ​វ៉ូ​ឡេ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា ហើយ​បាន​ប្រទះឃើញ​នាង​ជេ​ម៉េ​ស ដែលមាន​ឈ្មោះ​ពិត​ថា ជេស​ស៊ីកា ម៉ៃ​ឃើ​ល រ៉េដ​ឌី​ង (Jessica Michael Redding) បាត់បង់​ស្មារតី​។​

​នាង​ជេ​ម៉េ​ស ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រគ្រីវកាច់ តាម​សេចក្តីរាយការណ៍​គឺ​គាំងបេះដូង នៅពេល​មិត្ត​របស់​នាង​បានមក​ដល់​។ មួយសន្ទុះ​ក្រោយមក អាជ្ញាធរ​ដែល​បានមក​មើល​នាង បានប្រកាសថា នាង​បាន​ស្លាប់​នៅនឹងកន្លែង​។​

​មិត្តភក្តិ​របស់​ជេ​ម៉េ​សបាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​មិនបាន​ឮដំណឹង​ពី​តារា​រូបនេះ “​ជា​យូរ​មកហើយ​”​។​

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​អ្នកណា​ជា​មិ​ត្ដ​ភក្ដិ​នាង ប៉ុន្តែ​បើ​យោងតាម​វេ​ប​សាយ The Blast មិត្ត​ម្នាក់នេះ​គឺជា​អតីត​ស្វាមី​របស់​តារា​សិច​រូបនេះ​។​

​ការិយាល័យ​ប៉ូលិស​តំបន់​ខូ​រ៉ូ​ណ័​រ​នៃ​ក្រុង​ឡូ​ស​អេ​ន​ជេ​ឡេស​កំពុងធ្វើការ​ស៊ើបអង្កេត ហើយ​មូលហេតុ​នៃ​ការស្លាប់​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​យោងតាម TMZ អ្នក​ឆ្លើយតប​ដំបូង​គេ​បាន​រកឃើញ​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា​ផ្សេងៗ​គ្នា​ជាច្រើន​នៅ​កន្លែងកើតហេតុ​។​

​នាង​ជេ​ម៉េ​ស​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​សិច​ជាង ២០០ រឿង​៕ ដោយ៖ កញ្ញាដាលីស

នាង ជេស​ស៊ីកា ជេ​ម៉េ​ស ស្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅផ្ទះ​របស់​នាង​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា