តារា​សិច ស្ត​មមី ដា​នី​ញែ​ល ចម្អក​ឱ្យ​ដូ​ណា​ល់ ត្រាំ ស្ពឹក​មុខ​លើ​បណ្តាញ​សង្គម រឿង​មានអីៗ​នឹង​គ្នា ដោយ​មិន​ពាក់​ស្រោម​ការពារ​កាលពី​ឆ្នាំ ២០០៦

2139
ចែករម្លែក
  • 29
    Shares

​តារា​សិច​នាង ស្ត​មមី ដា​នី​ញែ​ល បាន​ចម្អក​ឱ្យ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ ទី​២០ មីនា​ជុំវិញ​ល្បែង​លើ​គ្រែ​របស់​ពួកគេ ខណៈ​លេច​ឮថា នាង​បានធ្វើ​តេស្ត​ជាប់​ក្នុងការ​ធ្វើតេស្ត​ស្វែងរក​ពាក្យ​កុហក​កាលពី​ឆ្នាំ ២០១១ ដែល​នាង​បាន​អះអាងថា នាង​និង​ត្រាំ​បានរួម​ភេទ​ដោយ​មិនបាន​ការពារ​។​

​លទ្ធផល​តេស្ត​ស្វែងរក​ពាក្យ​កុហក​នេះ​បាន​បែកធ្លាយ ខណៈដែល​សម្ពាធ​កាន់តែ​កើនឡើង​ខ្លាំង​លើ​លោក​ប្រធានាធិបតី ជាមួយ​ពាក្យបណ្តឹង​របស់​អតីត​តារា​បង្ហាញ​ម៉ូត​មួយរូប​ទៀត​របស់​ទស្សនា​វ​ដ្តី Playboy ត្រៀម​នឹង​បញ្ចេញ​ឱ្យដឹងពី​កិច្ចព្រមព្រៀង​លាក់​ការណ៍​សម្ងាត់​មួយ​ផ្សេងទៀត ស្រប​ពេលដែល​អតីត​តារា​ទូរទស្សន៍​មួយរូប​ផ្សេងទៀត ដែល​ចោទប្រកាន់​ពី​ថា​នាងរង​ការរំលោភ​ផ្លូវភេទ បាន​ប្តឹង​លោក​ត្រាំ​ទៅ​តុលាការ​ពីបទ​បរិហារកេរ្តិ៍​។​

​នាង​ដា​នី​ញែ​ល ដែល​ចោទប្រកាន់ថា​រឿងនេះ​បានកើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ បាន​ចូលទៅ​ធ្វី​ត​ធឺ (Twitter) ព្រមាន​ថា នាង “​នឹងមិន​ទៅណា​ទេ​” បើទោះបី​ជាមាន​ការតស៊ូ​ផ្លូវច្បាប់​ដើម្បី​បញ្ឈប់​នាង​មិនឱ្យ​និយាយ​ក៏ដោយ ហើយ​បាន​និយាយ​ដៀមដាម​អំពី​ការរួម​ភេទ​របស់​នាង​ជាមួយ​លោក​ត្រាំ​។​

​នាង​និយាយ​លើ​ធ្វី​ត​ធឺ​ថា “​តាមន័យ​បច្ចេកទេស ខ្ញុំ​មិនបាន​ដេក​ជាមួយ POTUS (​ត្រាំ​) ទេ​កាលពី ១២​ឆ្នាំមុន ហើយ​មិនបាន​ដេកលក់​ជាមួយគ្នា​ទេ (​ហេ​ហេ​) ហើយ​គាត់​កាលណោះ​គ្រាន់តែ​ជា​តារា​ទូរទស្សន៍​ឆ្កួតៗ​មួយរូប​ប៉ុណ្ណោះ​” ដោយ​ចោទ​ត្រាំ​ថា​បាន​គំរាមកំហែង​នាង និង​រំលោភច្បាប់ ដើម្បី​លាក់បាំង​រឿង​លើ​គ្រែ​របស់​អ្នក​ទាំង​២​។​

​មេធាវី​របស់​នាង គឺ​លោក ម៉ៃ​ឃើ​ល អា​វេ​ណាត​ទី បាន​បង្ហោះ​រូបភាព​កូនក្តី​របស់គាត់​កំពុង​ជាប់​ចំណង​នៅ​នឹង​កៅអី ខណៈ​កំពុង​ប្រឡង ជាមួយ​សារ​សញ្ញា​ទ្រង់​ជ្រូក #searchfortruth (​ស្វែងរក​ការពិត​)​។​

​កាសែត Wall Street Journal បាន​រាយការណ៍​ថា មេធាវី​រូបនេះ​បាន​បង់ប្រាក់ ២៥.០០០ ដុល្លារ​សម្រាប់​វីដេអូ​របស់ ដា​នី​ញែ​ល អាយុ ៣៩ ឆ្នាំ​កំពុង​ឆ្លើយ​សំណួរ នៅពេល​នាង​ត្រូវបាន​ចង​នៅ​នឹង​កៅអី​ដើម្បី​ឆ្លើយ​សំណួរ​សម្រាប់​តេស្ត​ស្វែងរក​ពាក្យ​កុហក​។​

​របាយការណ៍​មួយ​ស្តីពី​ការធ្វើ​តេស្ត​ឆ្នាំ ២០១១​នោះ ដែល​ទើប​ចេញផ្សាយ​ថ្មីៗ​នេះ​ដោយ​ទស្សនា​វ​ដ្តី​ខ្សឹបខ្សៀវ “In Touch” បាន​និយាយថា ដា​នី​ញែ​ល​ពិតជា​និយាយ​ស្មោះត្រង់ នៅពេល​នាង​និយាយថា នាង​បាន​រួមភេទ​ដោយ​មិនមាន​អ្វី​ការពារ​ជាមួយ​លោក​ត្រាំ កាលពី​ខែកក្កដា ឆ្នាំ ២០០៦៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង​នាង​ស្ត​មមី ដា​នី​ញែ​ល