តារា​សិច ស្ត​មមី ដា​នី​ញែ​ល លុប​ចោលការ​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​អង់គ្លេស និង​ពង្រឹង​សន្តិសុខ​ផ្ទាល់ខ្លួន ដោយ​ទិញ​កាំភ្លើង​ការពារ​ខ្លួន​

2468
ចែករម្លែក
  • 7
    Shares

​តារា​សិច​និង​អតីត​ស្រី​កំណាន់​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​មិត្ត​រួម​បន្ទប់​ម្នាក់​នៅក្នុង​រឿង​ភាគ​អង់គ្លេស​ដ៏​ល្បីល្បាញ គឺ Celebrity Big Brother ប៉ុន្តែ​នាង​បាន​ដកខ្លួន​ចេញ​នៅ​នាទីចុងក្រោយ​។​

​យោងតាម​កាសែត The Sun អតីត​តារា​សិច​រូបនេះ​បាន​ជួល​អង្គរក្ស​និង​ទិញ​កាំភ្លើង​មួយ​ដើម​។​

The Sun បាន​រាយការណ៍​ថា តារា​សិច​សក់ទង់ដែង​វ័យ ៣៩ ឆ្នាំ​រូបនេះ​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​របស់​នាង​ចាប់តាំងពី​នាង​បាន​បោះបង់​កិច្ចសន្យា​របស់​នាង​ដើម្បី​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ទូរទស្សន៍​រហូតដល់​ថ្នាក់​នាង​ចាត់វិធានការ​ពិសេស​ដើម្បី​ធានា​សុវត្ថិភាព​របស់​នាង​។​

​ដា​នី​ញែ​ល​ត្រូវបាន​គេ​និយាយថា​ព្រួយបារម្ភ​ខ្លាច​គេ​ប៉ង​សម្លាប់​រាល់ថ្ងៃ ចាប់តាំងពី​នាង​បាន​លាតត្រដាង​អំពី​រឿងរ៉ាវ​លើ​គ្រែ​របស់​នាង​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​ប្រភព​ទូរទស្សន៍​មួយ​បាន​ប្រាប់​ពី​វេ​ប​សាយ Mirror ថា “​នាង​មានការ​ភ័យខ្លាច​ណាស់​។ នាង​មាន​អារម្មណ៍​ហាក់ដូចជា​មនុស្ស​គ្រប់គ្នា​កំពុង​ប្រឆាំងនឹង​នាង រាប់ទាំង​អ្នកគាំទ្រ​ត្រាំ ពួក​ជំនួយការ​ត្រាំ និង​សូម្បីតែ​អ្នកគាំទ្រ​របស់​នាង ដែល​មិន​បានឃើញ​វត្តមាន​នាង​នៅលើ​កម្មវិធី​រឿង​ភាគ​របស់​ទូរទស្សន៍​អង់គ្លេស​។​

​ប្រភព​នោះបាន​ឱ្យដឹងទៀតថា “​នាង​គឺជា​ប្រភេទ​មនុស្ស​ខ្លាចចិត្ត​គេ ហើយ​នាង​ពិត​មិន​ចង់ឱ្យ​នរណាម្នាក់​ខកចិត្ត​ឡើយ ប៉ុន្តែ​នាង​គ្មាន​ជម្រើស​។ វា​មិនមែនជា​រឿង​លុយកាក់​ទេ ដែល​នាង​ព្រួយបារម្ភ​។ វា​គឺ​សុវត្ថិភាព​របស់​នាង​។ នាង​សោកស្តាយ​ចំពោះ​រឿងរ៉ាវ​លើ​គ្រែ​ជាមួយ​ត្រាំ ដោយសារតែ​អ្វីដែល​បាន​កើតឡើង​ចំពោះ​ជីវិត​របស់​នាង​។ នាង​ពិតជា​ភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​នាង ហេតុដូច្នេះ​ហើយ​ទើប​នាង​បង្កើន​សុវត្ថិភាព​របស់​នាង​”៕ ដោយ៖ កញ្ញាដាលីស

នាង​ស្ត​មមី ដា​នី​ញែ​ល