តារា​សិល្បៈ​មួយចំនួន​ក្រៅ ពី​អាជីព​សម្តែង​ក៏​ប្រកប​របរ​លក់​តាម​អន​ឡាញ​

851
ចែករម្លែក

(​ភ្នំពេញ)៖ ខណៈដែល​សម័យ ទំនើប​កាន់តែ​ទទួលបាន​នូវ​ផល​វិជ្ជមាន នូវ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក នោះ​តារា​ស្រី​ប្រុស​ជាច្រើន​បាននាំគ្នា ប្រកប​អាជីវកម្ម​លក់ទំនិញ​អន​ឡាញ ដូចជា គ្រឿងសម្អាង និង​ផ្លែឈើ​។ ដោយសារ​នេះ​ជា​រដូវ​ផ្លែឈើ តារា​ស្រី ប្រុស​ទាំងនោះ​នាំគ្នា​រក​ចំណូល និង ប្រកប​អាជីវកម្ម​លក់​បន្លែ​ផ្លែឈើ អន​ឡាញ្ញ​។
​ ​
​ប៉ុន្តែ​ថ្មីៗ​នេះ មិន​ចំពោះ​ថា តារា​ស្រី​-​ប្រុស​មួយចំនួន​ដែល​ប្រកប របរ​បើកហាង​លក់​សម្លៀកបំពាក់ ឬ​បើក ហាង​អាហារ​នោះទេ តារាចម្រៀង ទាំងនេះ ទើបតែ​បង្កើត​ជំនាញ​លក់ ទំនិញ​អន​ឡាញ ដូចជា គ្រឿងសម្អាង និង​គ្រឿង​ឧបភោគបរិភោគ ដូចជា ម្ហូប និង​ម្ជូរ​ជាដើម​។
​ ​
​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ ជា​តារា​មួយរូប​ដែល​ទទួល​បានការ គាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយនឹង ទឹកដម​សំនៀង​បែប​មនោ​ស​ញ្ចោ​ត​អន្លង់ អ​ន្លោ​ច តែ​តារាចម្រៀង​រូបនេះ ក៏​មិន​ភ្លេច​មុខរបរ ជំនួញ​របស់ខ្លួន​ផងដែរ​។ ថ្មីៗ​នេះ គេ​ឃើញ​ណុប បា​យ៉ា​រឹទ្ធ លក់ គ្រឿង​ម្ជូរ​តាម​អន​ឡាញ ដែលមាន អតិថិជន​ជា​អ្នកគាំទ្រ​បានធ្វើការ​ក​ម្ម៉​ង់ នូវ​ម្ជូរ​ជាពិសេស​ផ្លែ​បំពេញរាជ្យ​ជ្រក់​ត្រាំ​ជាមួយនឹង​អំបិល រសជាតិ​ប្រៃ ផ្អែម ធ្វើឱ្យ​អ្នកបញ្ជា​ទិញ​មិន​រួញរា​នឹង​ក​ម្ម៉​ង់ ទិញ​ទំនិញ​ទាំងនោះ​។
​ ​
​ចំណែក​តារា​សម្តែង កញ្ញា ហង្ស ម៉ា​រី​នី ក៏​ជា​តារា​សម្តែង​ម្នាក់ ក៏​មិន​ខុសពី​តារាចម្រៀង ណុប បា​យ៉ា​រឹទ្ធ ផងដែរ កញ្ញា​ស្រស់ស្អាត​ម្នាក់នេះ បាន​លក់​គ្រឿងសម្អាង និង​លក់​ផ្លែឈើ តាម​ប្រព័ន្ធ​ទំនាក់ទំនង ហ្វេ​ស​ប៊ុ​ក ជា ពិសេស ហង្ស ម៉ា​រី​នី លក់​ផ្លែ​ធូ​រ៉េ​ន ធម្មជាតិ ដែល​គ្មាន​ជាតិគីមី​។
​ ​
​ចំណែក​តារា​សម្តែង​ប្រុស ណា​ខុន ក៏​ជា​តារា​សម្តែង​លំដាប់​ជួរមុខ ផងដែរ បន្ថែម​ពីលើ​នេះ​ទៀត តារា​រូប នេះ​ក៏​លក់​ផ្លែ​ធូ​រ៉េ​ន និង​មង្ឃុត​តាម ប្រព័ន្ធ​អន​ឡាញ នឹង​ទទួលបាន​ការគាំទ្រ ជាច្រើន​ពី​បណ្តាល អ្នកគាំទ្រ​របស់ខ្លួន យ៉ាងច្រើន​ក្រាស់ក្រែល​។
​ ​
​សូម​រំលឹកថា តារា​សម្តែង និង​តារាចម្រៀង​ជាច្រើន​របស់​កម្ពុជា សព្វថ្ងៃនេះ ក្រៅពី​មាន​អាជីព​ជា​អ្នក សម្តែង ពួកគេ​ក៏​ក្លាយជា​អាជីវ​ករលក់ ផលិតផល​អន​ឡាញ​ផងដែរ​។ ក្នុងនោះ មានដូចជា ពិធីករ ជា វណ្ណា​រឹទ្ធ តារា សម្តែង ឆ​យី អ្នកនាង ឆៃលី ដា​ឡែ​ន និង​តារា​ជាច្រើនរូប​ទៀត ៕ ដោយៈ បញ្ញា​សាស្ត្រ​

តារាចម្រៀង ណុប បា​យ៉ា​រឹទ្ធ និង​តារា​សម្តែង ណា​ខុន​