តារា​ស៊ែ​ល​ហ្វី​ទើបតែ​រះ​! សុនខ​ចូលចិត្ត​ញញឹម​ថត​ស៊ែ​ល​ហ្វី​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

463
ចែករម្លែក

សុនខ​ពូជ Golden Retriever មួយ​ក្បាល​ដែល​ចូលចិត្ត​ថតរូប និង​ញញឹម​ថត​ស៊ែ​ល​ហ្វី គួរឱ្យភ្ញាក់ផ្អើល កំពុងតែ​ក្លាយជា​តារា​ល្បី​ទើប​រះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងប្រទេស​ចិន ភាគ​និរតី​។
​ ​
ម្ចាស់​ប្រុស​របស់​វា​ឈ្មោះ ស៊ា​វ (Xiao) និយាយថា សុនខ​ញី​អាយុ ៣ ឆ្នាំឈ្មោះ ស្នូ ស្នូ (Snow Snow) ដែល​រស់នៅក្នុង​ស្រុក​ប៉ី​ប៉ី (Beibei) ក្រុង​ឆុង​ឈី​ង (Chongqing) នេះ​ចូលចិត្ត ចំណាប់អារម្មណ៍​ពី​អ្នកដទៃ និង​ចូលចិត្ត​បញ្ចេញ​ឫកពា​ឱ្យគេ​មើល​។ នោះ​គឺ​ដោយសារតែ​គាត់ ជា​អ្នក​បង្ហាត់​វាពី​របៀប​រៀ​ប​ចំ​ឫកពា​សម្រាប់​ការថតរូប​។​
​ ​
សុនខ​ដ៏​វាងវៃ និង​គួរឱ្យ​ស្រលាញ់​នេះ​ថែមទាំង​ពាក់​ប្រឡៅ​ដែល​សរសេរថា “​ខ្ញុំ​ជា​សុនខ​មាន មារយាទ​ល្អ ហើយ​ខ្ញុំ​មិន​ខាំ​ទេ​!”​។
​ ​
តាមរយៈ​រូបភាព​វីដេអូ​ដែល​ថត​នៅលើ​ផ្លូវ​មមាញឹក​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​នេះ ស្នូ ស្នូ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន​ដោយ​អ្នកខ្លះ​ថែមទាំង​សុំ​ថតរូប​ស៊ែ​ល​ហ្វី ជាមួយ​វា​ទៀតផង​៕ ប្រែសម្រួលដោយ: ខុម